ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ភិក្ខុនោះ លោកហៅថា អ្នកមិនមានសេចក្តីប្រាថ្នា។ ភិក្ខុនោះ មិនប្រាថ្នារូបទាំងឡាយ មិនប្រាថ្នា មិនប៉ង មិនត្រេកអរ មិនចង់បាន មិនជាប់ចិត្តនឹងសំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន និងពួកធម៌ដែលខ្លួនឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានសេចក្តីប្រាថ្នា។ ពាក្យថា អ្នកមិនមានសេចក្តីកំណាញ់ សេចក្តីថា សេចក្តីកំណាញ់ ៥ គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់វណ្ណៈ ១ កំណាញ់ធម៌ ១ សេចក្តីកំណាញ់ អាការនៃសេចក្តីកំណាញ់ ភាពសេចក្តីកំណាញ់ សេចក្តីប្រាថ្នាផ្សេង ៗ សេចក្តីកំណាញ់រឹង សេចក្តីស្វិតស្វាញ ភាពនៃបុគ្គលមិនយកចិត្ត (នៃបុគ្គលដទៃ) ឯណា មានសភាពយ៉ាងនេះ លោកហៅថា សេចក្តីកំណាញ់។ មួយទៀត សេចក្តីកំណាញ់ខន្ធ ក៏ហៅថា កំណាញ់ សេចក្តីកំណាញ់ធាតុ ក៏ហៅថា កំណាញ់