ពាក្យ​ថា​ ជន​ បាន​ដល់​សត្វ​ នរៈ​ មាណព​ បុរស​ បុគ្គល​ ជន​មានជីវិត​ ជន​មាន​ជាតិ​ ជន​អ្នក​កើត​ ជន​ទៅ​ដោយ​ឥន្រ្ទិយ​ ជន​អ្នក​កើតអំពី​មនុស្ស​។ ពាក្យ​ថា​ ក្នុង​លោក​ គឺ​ក្នុង​អបាយលោក​ មនុស្សលោក​ ទេវលោក​ ខន្ធ​លោក​ ធាតុ​លោក​ អាយតន​លោក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​រមែង​មិន​ធ្វើ​នូវ​ជម្លោះ​ក្នុង​លោក​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
ជន​នោះ​តាំងនៅ​ក្នុង​វិនិច្ឆ័យ​ ប្រមាណ​យក​ដោយខ្លួនឯង​ហើយ​ រមែង​ដល់​នូវ​ការទាស់ទែង​ក្នុង​លោក​តទៅ​ ជន​លះបង់​នូវ​វិនិច្ឆ័យ​ទាំងពួង​ រមែង​មិន​ធ្វើ​នូវ​ជម្លោះ​ក្នុង​លោក​។

ចប់​ ចូឡ​វិ​យូ​ហសុ​ត្ត​និទ្ទេស​ ទី១២​។

ថយ | ទំព័រទី ២៤៦ | បន្ទាប់