នូវ​ការ​កើត​ដោយ​ការ​កើត​ នូវ​បដិសន្ធិ​ដោយ​បដិសន្ធិ​ នូវ​ភព​ដោយ​ភព នូវ​សង្សារ​ដោយ​សង្សារ​ នូវ​វដ្តៈ​ដោយ​វដ្តៈ​ កាល​លំបាក​ រមែង​ត្រាច់​ទៅ​ រមែង​ទៅ​ រមែង​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ​។ ពាក្យ​ថា​ លោក​ គឺ​អបាយលោក​ មនុស្សលោក​ ទេវលោក​ ខន្ធ​លោក​ ធាតុ​លោក​ អាយតន​លោក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ទាំងឡាយ​ណា​ ប្រកាន់យក​សញ្ញា និង​ទិដ្ឋិ​ បុគ្គល​ទាំងនោះ​ ឈ្មោះថា​ បន្ត​ (នូវ​អត្តភាព​) ប្រព្រឹត្តទៅ​ក្នុង​លោក​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
កិលេស​ជា​គ្រឿង​ចាក់ស្រែះ​ទាំងឡាយ​នៃ​បុគ្គល​ដែល​ប្រាសចាក​សញ្ញា​ មិន​មាន​ទេ​ មោហៈ​ទាំងឡាយ​នៃ​បុគ្គល​ដែល​ផុត​ស្រឡះ​ដោយ​បញ្ញា​ មិន​មាន​ទេ​ បុគ្គល​ទាំងឡាយ​ណា​ ប្រកាន់យក​សញ្ញា និង​ទិដ្ឋិ​ហើយ​ បុគ្គល​ទាំងនោះ រមែង​បន្ត​ (នូវ​អត្តភាព​) ប្រព្រឹត្តទៅ​ក្នុង​លោក​។

ចប់​ មា​គន្ទិ​យសុ​ត្ត​និទ្ទេស ទី៩​។

ថយ | ទំព័រទី ៥០ | បន្ទាប់