សួរ​ចំពោះ​អធិចិត្ត​ថា​ អ្នក​ស្ងប់ ហេតុ​នោះ (ទើប​សួរ​ថា​) បុគ្គល​មានការ​ឃើញ​ដូចម្តេច មាន​សីល​ដូចម្តេច​ ដែល​ព្រះអង្គ​ហៅថា អ្នក​ស្ងប់។
 [៥៦​] អធិប្បាយ​ពាក្យ​ថា​ បពិត្រ​ព្រះ​គោតម ព្រះអង្គ​ដែល​ខ្ញុំ (សួរ​ហើយ​) សូម​ប្រាប់​នូវ​នរជន​នោះ ត្រង់​ពាក្យ​ថា នោះ​ គឺ​ខ្ញុំ​សួរ​ចំពោះ​បុគ្គល​ណា អង្វរ​ចំពោះ​បុគ្គល​ណា អារាធនា​ចំពោះ​បុគ្គល​ណា​ ញុំា​ព្រះអង្គ​ឲ្យ​ជ្រះថ្លា​ចំពោះ​បុគ្គល​ណា។ ព្រះពុទ្ធ​និមិ្មត​នោះ ហៅ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ តាម​គោត្រ​ថា បពិត្រ​ព្រះ​គោតម។ ពាក្យ​ថា សូម​ប្រាប់ គឺ សូម​ពោល សូម​ពណ៌នា សូម​សំដែង​ សូម​បញ្ញត្ត សូម​ផ្តើម សូម​បើក សូម​ចែក សូម​ធ្វើឲ្យ​រាក់ សូម​ប្រកាស ហេតុ​នោះ (ទើប​សួរ​ថា​) បពិត្រ​ព្រះ​គោតម ព្រះអង្គ​ដែល​ខ្ញុំ (សួរ​ហើយ​) សូម​ប្រាប់​នូវ​នរជន​នោះ។
 [៥៧​] ពាក្យ​ថា ដែល​ខ្ញុំ​សួរ​ហើយ​ (សួរ​ប្រាប់​) នូវ​នរជន​ដ៏​ឧត្តម ត្រង់​ពាក្យ​ថា សួរ​ហើយ គឺ​សួរ​ហើយ ដណ្តឹង​ហើយ អង្វរ​ហើយ​ អារាធនា​ហើយ ឲ្យ​ជ្រះថ្លា​ហើយ។ ពាក្យ​ថា នូវ​នរជន​ដ៏​ឧត្តម គឺ​នូវ​នរជន​ជាកំពូល ប្រសើរ​ ប្រសើរ​វិសេស ជា​ប្រធាន​ដ៏​ឧត្តម ប្រសើរ​ក្រៃលែង ហេតុ​នោះ (ទើប​ពោល​ថា​) ព្រះអង្គ​ដែល​ខ្ញុំ​សួរ​ហើយ​ (សូម​ប្រាប់​) នូវ​នរជន​ដ៏​ឧត្តម។ ហេតុ​នោះ ព្រះពុទ្ធ​និមិ្មត​នោះ ត្រាស់​សួរ​ថា
ថយ | ទំព័រទី ៥២ | បន្ទាប់