បានសេចក្តីថា ជនអ្នកស្ងប់ មិនធ្វើ មិនបង្កើត មិនបង្កើតព្រម មិនឲ្យលេចឡើង មិនឲ្យលេចឡើងចំពោះ នូវសត្រូវតប នូវចំបាប់តប នូវចំរូងតប នូវបដិប័ក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថា ជនអ្នកស្ងប់ មិនធ្វើនូវសត្រូវតបឡើយ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
[៨១] អធិប្បាយពាក្យថា ដឹងធម៌នេះហើយ ត្រង់ពាក្យថា ធម៌នេះ គឺធម៌ដែលតថាគតប្រាប់ សំដែង បញ្ញត្ត តាំង បើក ចែក ធ្វើឲ្យរាក់ ប្រកាសហើយ។ ពាក្យថា ដឹងធម៌ គឺដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងធម៌នេះ យ៉ាងនេះខ្លះ។
បុគ្គលត្រូវគេប្រទូស្តហើយ បើឮនូវសំដីច្រើនរបស់សមណៈទាំងឡាយ ឬរបស់ជនមានមាត់ពាក្យច្រើនទាំងឡាយហើយ មិនត្រូវពោលតបនឹងជនទាំងនោះ ដោយពាក្យអាក្រក់ទេ ព្រោះថា ជនអ្នកស្ងប់ រមែងមិនធ្វើនូវសត្រូវតបឡើយ។
[៨០] ភិក្ខុដឹងធម៌នេះហើយ គប្បីពិនិត្យ មានស្មារតី សិក្សាសព្វកាល ដឹងនូវការរលត់ ថាជាការស្ងប់ហើយ មិនគប្បីប្រហែសក្នុងសាសនានៃព្រះគោតម។