[១១៥] អធិប្បាយពាក្យថា អារម្មណ៍ទាំងឡាយណាក្នុងលោក ដែលសត្វជាប់ចំពាក់ ការសិក្សាក្នុងអារម្មណ៍ទាំងនោះ គេតែងរៀន ត្រង់ពាក្យថា ការសិក្សា បានដល់ ការសិក្សាខាងដំរី ការសិក្សាខាងសេះ ការសិក្សាខាងបររថ ការសិក្សាខាងធ្នូ វេជ្ជកម្មដោយស្លាក វេជ្ជកម្មដោយការវះកាត់ វេជ្ជកម្មដោយការរក្សាកាយ វេជ្ជកម្មខាងខ្មោច វេជ្ជកម្មខាងការរក្សាក្មេង។ ពាក្យថា គេតែងរៀន គឺគេតែងរៀន សំដែង និយាយ បំភ្លឺ បញ្ចេញ។ ឬគេតែងរៀន កាន់ ទន្ទេញ ទ្រទ្រង់ ចងចាំ កំណត់ ដើម្បីបាននូវអារម្មណ៍ដែលជាប់ចំពាក់។ កាមគុណ ៥ គឺ រូបទាំងឡាយ ដែលដឹងច្បាស់ដោយចក្ខុ ជាទីប្រាថ្នា ត្រេកអរ ពេញចិត្ត ស្រឡាញ់ ប្រកបដោយកាមដែលគួរត្រេកអរ លោកហៅថា គ្រឿងជាប់ចំពាក់។ កាមគុណ ៥ លោកហៅថា គ្រឿងជាប់ចំពាក់ តើហេតុដូចម្តេច។ (ព្រោះថា) ទេវតា និងមនុស្សទាំងឡាយ ច្រើនតែប្រាថ្នា ត្រេកអរ ស្រឡាញ់ ចូលចិត្ត នូវកាមគុណ ៥ ហេតុនោះ កាមគុណ ៥ លោកហៅថា គ្រឿងជាប់ចំពាក់។ ពាក្យថា ក្នុងលោក គឺក្នុងមនុស្សលោក ហេតុនោះ (ទ្រង់ត្រាស់ថា) អារម្មណ៍ទាំងឡាយណា ក្នុងលោកដែលសត្វជាប់ចំពាក់ ការសិក្សាក្នុងអារម្មណ៍ទាំងនោះ គេតែងរៀន។
[១១៦] ពាក្យថា បុគ្គលមិនគប្បីខ្វល់ខ្វាយក្នុងគ្រឿងចំពាក់ទាំងនោះ
[១១៦] ពាក្យថា បុគ្គលមិនគប្បីខ្វល់ខ្វាយក្នុងគ្រឿងចំពាក់ទាំងនោះ