ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះឯង រមែងមិនសាបសូន្យក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
[១៦៧] អធិប្បាយពាក្យថា ខន្ធនីមួយដែលគួរប្រកាន់ថា នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមានទេ ត្រង់ពាក្យថា នៃបុគ្គលណា គឺនៃព្រះអរហន្តខីណាស្រព។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ណាមួយ ដែលគួរកាន់ គួរស្ទាបអង្អែល គួរជាប់ចំពាក់ គួរជ្រុលជ្រប់ គួរចុះស៊ប់ថា នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមាន មិនមានព្រម ដែលមិនបាន គឺបុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើង ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា)
សេចក្តីប្រកាន់ក្នុងនាម និងរូប ដោយសព្វគ្រប់នៃបុគ្គលណា មិនមានទេ បុគ្គលនោះ រមែងមិនសោក ព្រោះសត្វ និងសង្ខារដែលមិនមាន បុគ្គលនោះឯង រមែងមិនសាបសូន្យក្នុងលោក។
[១៦៦] ខន្ធនីមួយដែលគួរប្រកាន់ថា នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមានទេ បុគ្គលនោះ កាលមិនបានសេចក្តីប្រកាន់ រមែងមិនសោកថា អញមិនមានរបស់នេះ ដូច្នេះឡើយ។