[២០៣] អធិប្បាយពាក្យថា ភិក្ខុខ្ពើមរអើម ត្រង់ពាក្យថា ភិក្ខុ គឺភិក្ខុជាកល្យាណបុថុជ្ជន ឬជាសេក្ខៈ ហេតុនោះ (លោកពោលថា) ភិក្ខុ។ ពាក្យថា ខ្ពើមរអើម គឺខ្ពើមរអើមជាតិ ខ្ពើមរអើមជរា ព្យាធិ មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ សេចក្តីតូចចិត្ត សេចក្តីសង្រេងសង្រៃ ខ្ពើមរអើម ព្រួយចិត្ត អៀន ឆ្អើមទុក្ខដែលកើតក្នុងនរក ទុក្ខដែលកើតក្នុងកំណើតតិរច្ឆាន ទុក្ខដែលកើតក្នុងបិត្តិវិស័យ ទុក្ខដែលកើតក្នុងមនុស្ស ទុក្ខ មានកិរិយាចូលកាន់គភ៌ជាដើមចម ទុក្ខ មានកិរិយាឋិតនៅក្នុងគភ៌ជាដើមចម ទុក្ខ មានកិរិយាចេញចាកគភ៌ជាដើមចម ទុក្ខ ដែលចូលទៅចងក្រៀកនូវសត្វដែលកើតហើយ ទុក្ខ ដែលជាប់តអំពីអ្នកដទៃ នៃសត្វដែលកើតហើយ ទុក្ខដោយសេចក្តីព្យាយាមរបស់ខ្លួន ទុក្ខដោយសេចក្តីព្យាយាមរបស់គេ ទុក្ខដោយសេចក្តីលំបាក ទុក្ខដោយសង្ខារ ទុក្ខដោយការប្រែក្លាយ ទុក្ខដោយរោគភ្នែក ទុក្ខដោយរោគត្រចៀក ទុក្ខដោយរោគច្រមុះ ទុក្ខដោយរោគអណ្តាត ទុក្ខដោយរោគកាយ ទុក្ខដោយរោគក្បាល ទុក្ខដោយរោគត្រចៀក ទុក្ខដោយរោគមាត់ ទុក្ខដោយរោគធ្មេញ ក្អក ហឺត រោគច្រមុះ ក្តៅក្នុង គ្រាំគ្រា ឃ្លង់ ពក រោគក្នុងពោះ សន្លប់ សន្ធំ ចុះឈាម ចុកសៀត ចុះរាករូស