ធ្វើនូវការបៀតបៀនមាំក្តី។ ការបៀតបៀនអំពីមនុស្សណានីមួយ (ការបៀតបៀននោះ) ឈ្មោះថា សម្ផ័ស្សរបស់មនុស្ស។ ពាក្យថា សត្វចតុប្បាទ គឺសត្វសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ខ្លារខិន ឆ្កែព្រៃ គោ ក្របី ដំរី។ សត្វទាំងនោះ គប្បីញំាញី ខាំស៊ី បៀតបៀន បៀតបៀនផ្សេងៗ គ្របសង្កត់ ជិះជាន់ ប្រហារ ប្រហារមាំ ធ្វើការប្រហារមាំចំពោះភិក្ខុ។ ការបៀតបៀនមាំ អំពីសត្វចតុប្បាទ ភ័យអំពីសត្វចតុប្បាទណានីមួយ ហេតុនោះ (ទ្រង់ត្រាស់ថា) សម្ផ័ស្សរបស់មនុស្ស និងសត្វចតុប្បាទ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
[២៣៧] ពាក្យថា ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួកអ្នកកាន់ធម៌ដទៃនោះ មិនគប្បីតក់ស្លុតទេ អធិប្បាយថា
ភិក្ខុជាធីរៈ មានស្មារតី ប្រព្រឹត្តធម៌ប្រកបដោយទីបំផុតជុំវិញ មិនគប្បីខ្លាចចំពោះភ័យ ៥ យ៉ាងគឺ របោម មមាច ពស់ សម្ផ័ស្សរបស់មនុស្ស និងសត្វចតុប្បាទ។
[២៣៦] ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួកអ្នកកាន់ធម៌ដទៃនោះ មិនគប្បីតក់ស្លុតទេ មួយទៀត ភិក្ខុទាំងឡាយអ្នកស្វែងរកកុសលធម៌ គប្បីគ្របសង្កត់អន្តរាយទាំងឡាយដទៃបាន។