ជាអ្នកត្រាច់ទៅ ប្រាសចាកពួក ឥតមានអាឡោះអាល័យ ការត្រាច់ទៅ ជាការប្រពៃ ការប្រព្រឹត្តិល្អ ជាការប្រពៃ ការនៅដោយមិនអាឡោះអាល័យសព្វកាល ជាការប្រពៃ ការសាកសួរអត្ថ និងការងាររបស់ជនអ្នកប្រសប់ នុ៎ះជាកិច្ចទួទៅរបស់បុគ្គលអ្នកមិនមានកង្វល់។
ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុជាសេក្ខៈ ជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ គប្បីកំចាត់បង់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
អាត្មាអញនឹងបរិភោគអ្វី ឬនឹងបរិភោគក្នុងទីណា ឱហ្ន៎ អាត្មាអញដេកមិនស្រួលសោះក្នុងថ្ងៃនេះ អាត្មាអញនឹងដេកក្នុងទីណា ភិក្ខុជាសេក្ខៈ ជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ គប្បីកំចាត់បង់នូវវិតក្កៈ ដែលគប្បីទួញយំទាំងនេះចេញ។
[២៦៤] ភិក្ខុនោះ ក្នុងសាសនានេះ បានម្ហូបចំណី និងគ្រឿងស្លៀកដណ្តប់ ក្នុងកាលដ៏គួរហើយ គប្បីដឹងប្រមាណ ដើម្បីសន្តោស ភិក្ខុនោះជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ ជាអ្នកប្រុងប្រយ័ត្ន ហើយត្រាច់ទៅក្នុងស្រុក សូម្បីត្រូវគេកោសរូស ក៏មិនគប្បីពោលពាក្យទ្រគោះទេ។