កំពុង​ញាប់ញ័រ​ដោយ​លាភ កំពុង​ញាប់ញ័រ​ដោយ​ការ​មិន​មានលាភ កំពុង​ញាប់ញ័រ​ដោយ​យស​ កំពុង​ញាប់ញ័រ​ដោយ​ការ​មិន​មានយស កំពុង​ញាប់ញ័រ​ដោយ​សេចក្តី​សរសើរ កំពុង​ញាប់ញ័រ​ដោយ​និន្ទា​ កំពុង​ញាប់ញ័រ​ដោយ​សុខ កំពុង​ញាប់ញ័រ​ដោយ​ទុក្ខ កំពុង​ញាប់ញ័រ​ដោយ​ជាតិ កំពុង​ញាប់ញ័រ​ដោយ​ជរា​ កំពុង​ញាប់ញ័រ​ដោយ​ព្យាធិ កំពុង​ញាប់ញ័រ​ដោយ​មរណៈ កំពុង​ញាប់ញ័រ​ដោយ​សោក ខ្សឹកខ្សួល​ ទុក្ខ ទោមនស្ស និង​សេចក្តី​ចង្អៀតចង្អល់ កំពុង​ញាប់ញ័រ​ដោយ​ទុក្ខ​ក្នុង​នរក កំពុង​ញាប់ញ័រ​ដោយ​ទុក្ខ​ក្នុង​កំណើត​តិរច្ឆាន​ កំពុង​ញាប់ញ័រ​ដោយ​ទុក្ខ​ក្នុង​បិ​ត្តិ​វិស័យ កំពុង​ញាប់ញ័រ​ដោយ​ទុក្ខ​ជា​របស់​មនុស្ស​ ដោយ​ទុក្ខ​មានការ​ចុះ​កាន់​គភ៌​ជា​មូល ដោយ​ទុក្ខ មានការ​ឋិតនៅ​ក្នុង​គភ៌​ជា​មូល ដោយ​ទុក្ខ​ មានការ​ចេញ​ចាក​គភ៌​ជា​មូល ដោយ​ទុក្ខ មានការ​ជាប់​ចំពាក់​នៃ​សត្វ​ដែល​កើត​ហើយ ដោយ​ទុក្ខ​ ដែល​ទាក់ទង​អំពី​បុគ្គល​ដទៃ​នៃ​សត្វ​ដែល​កើត​ហើយ ដោយ​ទុក្ខ គឺ​ការ​ព្យាយាម​របស់​ខ្លួន​ ដោយ​ទុក្ខ គឺ​ការ​ព្យាយាម​របស់​បុគ្គល​ដទៃ ដោយ​ទុក្ខ​ទុក្ខ ដោយ​ទុក្ខ គឺ​សង្ខារ ដោយ​ទុក្ខ​ ព្រោះ​ការប្រែប្រួល ដោយ​ទុក្ខ គឺ​រោគ​ភ្នែក រោគ​ត្រចៀក រោគ​ច្រមុះ រោគ​អណ្តាត រោគ​កាយ​ រោគ​ក្បាល រោគ​ត្រង់​ស្លឹកត្រចៀក រោគ​មាត់ រោគ​ធ្មេញ ក្អក ហឺត ឫសដូងច្រមុះ
ថយ | ទំព័រទី ១៣១ | បន្ទាប់