ដើមបបុស មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ដើមល្ហុង មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ដើមល្វា មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ដើមកន្ទាំងបាយស មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ដើមរលួសបាយ មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ដុំពពុះទឹក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹមយ៉ាងណា ក្រពេញទឹក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ថ្ងៃបណ្តើរកូន មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ដើមចេក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា រស្មី មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា និរយលោក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម គឺ ចាកខ្លឹមគឺខ្លឹមទៀងក្តី ចាកខ្លឹមគឺខ្លឹមសុខក្តី ចាកខ្លឹមគឺខ្លឹមខ្លួនក្តី ចាកសភាវៈទៀងក្តី ចាកការឋិតថេរក្តី ចាកការមាំមួនក្តី ចាកសភាវៈប្រែប្រួលក្តី តិរច្ឆានយោនិលោកក្តី បិត្តិវិសយលោក មនុស្សលោក។បេ។ ព្រមទាំងទេវលោក មិនមានខ្លឹម ឥតខ្លឹម