បណ្ឌិត​ទាំងឡាយ ឲ្យ​ទាន​មិនមែន​ព្រោះ​ហេតុ​សុខ​នៃ​ឧបធិ​ដើម្បី​ភព​ថ្មី​ទេ​ បណ្ឌិត​ទាំងនោះ ឲ្យ​ទាន​ដើម្បី​ការ​អស់​ឧបធិ មិន​ដើម្បី​ភព​ថ្មី​ដោយពិត។ បណ្ឌិត​ទាំងឡាយ​ ចំរើន​ឈាន មិនមែន​ព្រោះ​ហេតុ​សុខ​នៃ​ឧបធិ​ដើម្បី​ភព​ថ្មី​ទេ បណ្ឌិត​ទាំងនោះ ចំរើន​ឈាន​ ដើម្បី​ការ​អស់​ឧបធិ មិន​ដើម្បី​ភព​ថ្មី​ដោយពិត។ បណ្ឌិ​ទាំងនោះ មានចិត្ត​ត្រេកអរ​ស៊ប់​ចំពោះ​ការ​រលត់ទុក្ខ​ ទើប​ឲ្យ​ទាន មានចិត្ត​ទន់ទោរ​ទៅកាន់​ព្រះនិព្វាន​នោះ មានចិត្ត​ចុះ​ស៊ប់​ទៅកាន់​ព្រះនិព្វាន​នោះ​ បណ្ឌិត​ទាំងនោះ មាន​ព្រះនិព្វាន​ជាទី​ប្រព្រឹត្តទៅ​ខាងមុខ ដូច​ស្ទឹង​ទាំងឡាយ ដែល​ហូរ​ទៅកាន់​ទី​កណ្តាល​នៃ​សាគរ។

 ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា
ជន​មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន​ គប្បី​គ្រប​សង្កត់​នូវ​ការ​ដេកលក់ នូវ​ការ​ខ្ជិល នូវ​ការ​រួញរា មិន​គប្បី​នៅ​រួម​ដោយ​សេចក្តី​ប្រហែស​ មិន​គប្បី​តាំងនៅ​ក្នុង​ការ​មើលងាយ​ឡើយ។
ថយ | ទំព័រទី ១៦៨ | បន្ទាប់