មានះ​ដោយ​ចំណែក ៥ គឺ បុ​គ្គ​លញុំាង​មានះ​ឲ្យ​កើត​ថា អញ​បាន​រូប​ជាទី​ពេញចិត្ត​ ញុំាង​មានះ​ឲ្យ​កើត​ថា អញ​បាន​សំឡេង ក្លិន រស ផ្សព្វ​ជាទី​ពេញចិត្ត។ មានះ​ដោយ​ចំណែក ៦ គឺ បុ​គ្គ​លញុំាង​មានះ​ឲ្យ​កើត​ព្រោះ​ចក្ខុ​សម្ប័ទ ញុំាង​មានះ​ឲ្យ​កើត​ព្រោះ​សោត​សម្ប័ទ​ ឃាន​សម្ប័ទ ជិវ្ហា​សម្ប័ទ កាយ​សម្ប័ទ មនោ​សម្ប័ទ។ មានះ​ដោយ​ចំណែក ៧ គឺ មានះ អតិមានះ​ មា​នា​តិ​មានះ ឱមានះ អធិ​មានះ អស្មិមានះ មិច្ឆា​មានះ។ មានះ​ដោយ​ចំណែក ៨ គឺ​បុ​គ្គ​លញុំាង​មានះ​ឲ្យ​កើត​ព្រោះ​លាភ​ ញុំាង​ឱមានះ​ឲ្យ​កើត​ព្រោះ​អលាភ ញុំាង​មានះ​ឲ្យ​កើត​ព្រោះ​យស ញុំាង​ឱមានះ​ឲ្យ​កើត​ព្រោះ​អយស​ ញុំាង​មានះ​ឲ្យ​កើត​ព្រោះ​បសំសា ញុំាង​ឱមានះ​ឲ្យ​កើត​ព្រោះ​និន្ទា ញុំាង​មានះ​ឲ្យ​កើត​ព្រោះ​សុខ​ ញុំាង​ឱមានះ​ឲ្យ​កើត​ព្រោះ​ទុក្ខ។ មានះ​ដោយ​ចំណែក ៩ គឺ មានះ​ថា អញ​ប្រសើរ​ជាង​បុគ្គល​ប្រសើរ​ មានះ​ថា អញ​ស្មើនឹង​បុគ្គល​ប្រសើរ មានះ​ថា អញ​ថោកទាប​ជាង​បុគ្គល​ប្រសើរ មានះ​ថា អញ​ប្រសើរ​ជាង​បុគ្គល​អ្នក​ស្មើ​ មានះ​ថា អញ​ស្មើនឹង​បុគ្គល​អ្នក​ស្មើ មានះ​ថា អញ​ថោកទាប​ជាង​បុគ្គល​អ្នក​ស្មើ មានះ​ថា អញ​ប្រសើរ​ជាង​បុគ្គល​អ្នក​ថោកទាប​
ថយ | ទំព័រទី ១៧១ | បន្ទាប់