គេច​ចេញ វៀរ​ចេញ រត់ចេញ រលាស់​ចេញ រួច​ចេញ ប្រាស​ចេញ ចាក​សា​ហសា​ចរិយា គប្បី​នៅ​ ត្រាច់​ទៅ ទៅ សម្រេច​ឥរិយាបថ ប្រព្រឹត្ត រក្សា យាត្រា យាត្រា​ទៅ ដោយចិត្ត​ប្រាសចាក​សេចក្តី​សល់​វល់​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​ប្រព្រឹត្ត​វៀរ​ស្រឡះ ចាក​សា​ហសា​ចរិយា។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា
បុគ្គល​គប្បី​គេច​ចេញ​ចាក​ពាក្យ​កុហក មិន​គប្បី​ធ្វើ​សេចក្តី​ស្នេហា​ក្នុង​រូប​ គប្បី​ស្គាល់​មានះ ទាំង​គប្បី​ប្រព្រឹត្ត​វៀរ​ស្រឡះ ចាក​សា​ហសា​ចរិយា។
[១៣៣​] បុគ្គល​មិន​គប្បី​ត្រេកអរ​ចំពោះ​បុ​រា​ណក្ខន្ធ (ខន្ធ​ចាស់​) មិន​គប្បី​ធ្វើ​សេចក្តី​ពេញចិត្ត​ក្នុង​នវ​ក្ខន្ធ (ខន្ធ​ថ្មី​) មិន​គប្បី​សោក​ស្តាយ ចំពោះ​វត្ថុ​កាល​វិនាស មិន​គប្បី​ជា​អ្នក​អាស្រ័យ​សភាវៈ​ជា​គ្រឿង​ទាញ​មក។

 [១៣៤​] ពាក្យ​ថា​ មិន​គប្បី​ត្រេកអរ​ចំពោះ​បុ​រា​ណក្ខន្ធ សេចក្តី​ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជា​អតីត​ លោក​ហៅថា បុ​រា​ណក្ខន្ធ។ បុគ្គល​មិន​គប្បី​ត្រេកអរ មិន​គប្បី​សរសើរ មិន​គប្បី​ជ្រុលជ្រប់ គឺ​គប្បី​លះបង់​ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន នូវ​ការ​ត្រេកអរ
ថយ | ទំព័រទី ១៧៤ | បន្ទាប់