មនៈ​សូន្យ ធម្មៈ​សូន្យ មនោវិញ្ញាណ​សូន្យ មនោ​សម្ផស្ស​សូន្យ​ សុខ​ក្តី ទុក្ខ​ក្តី អទុ​ក្ខម​សុខ​ក្តី​ណា ដែល​បុគ្គល​ដឹង​ហើយ រមែង​កើតឡើង​ព្រោះ​មនោ​សម្ផស្ស​ជា​បច្ច័យ​ ធម្មជាត មាន​សុខ​ជាដើម​នោះ​ឯង ជា​របស់​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន​ ម្នាល​អានន្ទ ធម្មជាត​ដែល​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន ព្រោះ​ហេតុ​ណា​ ហេតុ​នោះ តថាគត​ពោល​ថា លោក​សូន្យ។ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ខន្ធ​នីមួយ​ដែល​គួរ​ប្រកាន់​ថា​ នេះ​របស់​អញ ឬថា នេះ​របស់​បុគ្គល​ដទៃ នៃ​បុគ្គល​ណា មិន​មាន យ៉ាងនេះ​ខ្លះ។
 [១៦៨​] ពាក្យ​ថា​ បុគ្គល​នោះ​ កាល​មិនបាន​សេចក្តី​ប្រកាន់​ ត្រង់​ពាក្យ​ថា​ សេចក្តី​ប្រកាន់​ បាន​ដល់​ សេចក្តី​ប្រកាន់​ ២ សេចក្តី​ប្រកាន់​គឺ​តណ្ហា​ ១ សេចក្តី​ប្រកាន់​គឺ​ទិដ្ឋិ​ ១។បេ។ នេះ សេចក្តី​ប្រកាន់​គឺ​តណ្ហា​។បេ។ នេះ សេចក្តី​ប្រកាន់​គឺ​ទិដ្ឋិ​។ បុគ្គល​កាល​លះបង់​សេចក្តី​ប្រកាន់​គឺ​តណ្ហា​ រលាស់ចោល​សេចក្តី​ប្រកាន់​គឺ​ទិដ្ឋិ​ ហើយ​មិន​ចួប​ មិន​ប្រទះ​ មិនបាន​ មិនបាន​ចំពោះ​ នូវ​សេចក្តី​ប្រកាន់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ កាល​មិនបាន​នូវ​សេចក្តី​ប្រកាន់​។
 [១៦៩​] ពាក្យ​ថា​ រមែង​មិន​សោក​ថា​ អញ​មិន​មាន​របស់​នេះ គឺ​បុគ្គល​មិន​សោក​រក​របស់​ដែល​ត្រូវ​ប្រែប្រួល​ ឬកាល​វត្ថុ​ដែល​ប្រែប្រួល​ហើយ​ មិន​សោក​ គឺ​មិន​សោក​ថា​ ចក្ខុ​របស់​អញ​ប្រែប្រួល​ សោតៈ​របស់​អញ​។បេ។
ថយ | ទំព័រទី ២០១ | បន្ទាប់