នេះ​ជា​ញាណ​ចរិត។ ព្រះមានព្រះភាគ ទ្រង់​សំដែង​អសុភ​កថា ដល់​បុគ្គល​ជា​រាគចរិត។ ព្រះមានព្រះភាគ​ទ្រង់​ប្រាប់​មេត្តាភាវនា ដល់​បុគ្គល​ជា​ទោសចរិត។ ព្រះ​មាន​ព្រះ​ភា​គទ្រង់​ញុំាង​បុគ្គល​ជា​មោហ​ចរិត​ ឲ្យ​តាំងនៅ​ក្នុង​ឧទ្ទេស (ការ​រៀន​បាលី​) ក្នុង​បរិ​បុច្ឆា (ការ​រៀន​អដ្ឋកថា​) ក្នុង​ការ​ស្តាប់ធម៌​តាមកាល ក្នុង​ការ​សន្ទា​នា​គ្នា​ទៅវិញទៅមក​នូវ​ធម៌​តាមកាល​ ក្នុង​ការ​នៅជា​មួយ​នឹង​គ្រូ។ ព្រះមានព្រះភាគ ទ្រង់​ប្រាប់​អា​នា​បាន​ស្ស​តិ ដល់​បុគ្គល​ជា​វិតក្កចរិត។ ព្រះមានព្រះភាគ ទ្រង់​ប្រាប់​និមិត្ត​ដែល​គួរ​ជ្រះថ្លា គឺ​ការ​ត្រាស់​ដឹង​ដ៏​ប្រពៃ​នៃ​ព្រះពុទ្ធ​ ការ​ទ្រទ្រង់​ល្អ​នៃ​ព្រះធម៌ សេចក្តី​ប្រតិបត្តិ​ល្អ​នៃ​ព្រះសង្ឃ និង​សីល​ទាំងឡាយ​សម្រាប់​ខ្លួន​ ដល់​បុគ្គល​ជា​សទ្ធាចរិត។ ព្រះមានព្រះភាគ​ទ្រង់​ប្រាប់​នូវ​វិបស្សនា​និមិត្ត គឺ​អាការ​មិន​ទៀង​ អាការ​ជា​ទុក្ខ អាការ​មិនមែន​ខ្លួន ដល់​បុគ្គល​ជា​ញាណ​ចរិត។
បុគ្គល​ឈរ​លើកំពូល​ភ្នំ​ថ្ម គប្បី​ឃើញ​ប្រជុំជន ដោយ​ជុំវិញ យ៉ាងណាមិញ​ បពិត្រ​ព្រះអង្គ​មាន​ប្រាជ្ញា​ល្អ មាន​សម​ន្ត​ចក្ខុ ព្រះអង្គ​មាន​សេចក្តី​សោក​ទៅ​ប្រាស​ហើយ​ សូម​ទ្រង់​យាង​ឡើង​កាន់​ប្រាសាទ​គឺ​ធម៌ ហើយ​ទតមើល​ប្រជុំជន ដែល​ខ្វល់​ដោយ​សេចក្តី​សោក​ ត្រូវជា​តិ និង​ជរា​គ្រប​សង្កត់ ក៏​យ៉ាងនោះ​ឯង។

ព្រះមានព្រះភាគ មាន​ចក្ខុ​ដោយ​ពុទ្ធ​ចក្ខុ យ៉ាងនេះ។
ថយ | ទំព័រទី ២២៩ | បន្ទាប់