ព្រះមានព្រះភាគ មួយ​ព្រះអង្គ​ឯង ព្រោះ​ស្តេច​ទៅកាន់​ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង​ យ៉ាងនេះ។
 ព្រះមានព្រះភាគ មួយ​ព្រះអង្គ​ឯង​ ព្រោះ​ព្រះអង្គ​តែម្នាក់ឯង ទ្រង់​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ តើ​ដូចម្តេច។ ញាណ​ បញ្ញា បញ្ញិន្រ្ទិយ បញ្ញា​ពលៈ ធម្ម​វិ​ចយៈ សម្ពោ​ជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដ្ឋិ​ ក្នុង​មគ្គ ៤ លោក​ហៅថា ពោធិ។ ដោយសារ​ពោធិញ្ញាណ​នោះ ព្រះមានព្រះភាគ ទើប​ទ្រង់​ត្រាស់​ដឹង​ថា​ សង្ខារ​ទាំងពួង​មិន​ទៀង ត្រាស់​ដឹង​ថា សង្ខារ​ទាំងពួង​ជា​ទុក្ខ ត្រាស់​ដឹង​ថា ធម៌​ទាំងពួង​ជា​អនត្តា​ ត្រាស់​ដឹង​ថា សង្ខារ​ទាំងឡាយ​មាន​អវិជ្ជា​ជា​បច្ច័យ។បេ។ ត្រាស់​ដឹង​ថា ជរា មរណៈ មាន​ជាតិ​ជា​បច្ច័យ​ ត្រាស់​ដឹង​ថា សេចក្តី​រលត់​នៃ​សង្ខារ ព្រោះ​រលត់​អវិជ្ជា។បេ។ ត្រាស់​ដឹង​ថា ការ​រលត់​នៃជ​រា​ មរណៈ ព្រោះ​រលត់​ជាតិ ត្រាស់​ដឹង​ថា នេះ​ទុក្ខ ត្រាស់​ដឹង​ថា នេះ​ទុក្ខ​សមុទ័យ​ ត្រាស់​ដឹង​ថា នេះ​ទុក្ខនិរោធ ត្រាស់​ដឹង​ថា នេះ​ទុក្ខនិរោធ​គាមិនី​បដិបទា ត្រាស់​ដឹង​ថា​ នេះ​អាសវៈ ត្រាស់​ដឹង​ថា នេះ​អាសវ​សមុទ័យ ត្រាស់​ដឹង​ថា នេះ​អាសវ​និរោធ ត្រាស់​ដឹង​ថា នេះ​អាសវ​និរោធ​គាមិនី​បដិបទា​ ត្រាស់​ដឹង​ថា ធម៌​ទាំងនេះ​គប្បី​ដឹង ត្រាស់​ដឹង​ថា ធម៌​ទាំងនេះ ត្រូវ​កំណត់ ត្រាស់​ដឹង​ថា​ ធម៌​ទាំងនេះ ត្រូវ​លះបង់ ត្រាស់​ដឹង​ថា ធម៌​ទាំងនេះ ត្រូវ​ចំរើន​
ថយ | ទំព័រទី ២៣៥ | បន្ទាប់