ឥទ្ធិបាទកថា ឥន្រ្ទិយកថា ពលកថា ពោជ្ឈង្គកថា មគ្គកថា ផលកថា និព្វានកថា ជាអ្នកប្រុងប្រយ័ត្ន រវាំង គ្រប់គ្រង ឃុំគ្រង រក្សា សង្រួមដោយវាចា នេះ វចីបារិសុទ្ធិ។ គប្បីជាអ្នកប្រកបដោយវចីបារិសុទ្ធិ ប្រាកដដូច្នេះ ហេតុនោះ (លោកពោលថា) ត្រូវមានសំដីដូចម្តេច។
[២១៩] ពាក្យថា ភិក្ខុនោះត្រូវមានគោចរដូចម្តេច ក្នុងសាសនានេះ គឺព្រះសារីបុត្តត្ថេរ សួរគោចរថា (ភិក្ខុនោះ) គប្បីជាអ្នកប្រកបដោយគោចរប្រាកដដូចម្តេច មានទ្រង់ទ្រាយដូចម្តេច មានបែបដូចម្តេច មានយ៉ាងដូចម្តេច។ អគោចរក៏មាន គោចរក៏មាន។
អគោចរ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកត្រាច់ទៅកាន់ផ្ទះស្រ្តីពេស្យា ជាអ្នកត្រាច់ទៅកាន់ផ្ទះស្រ្តីមេម៉ាយ ជាអ្នកត្រាច់ទៅកាន់ផ្ទះស្រ្តីក្រមុំចាស់ ជាអ្នកត្រាច់ទៅកាន់សំណាក់មនុស្សខ្ទើយ ជាអ្នកត្រាច់ទៅកាន់សំណាក់ភិក្ខុនី ជាអ្នកត្រាច់ទៅកាន់រោងស្រា នៅច្របូកច្របល់នឹងពួកព្រះរាជា ពួកមហាមាត្យរបស់ព្រះរាជា និងពួកតិរ្ថិយ និងពួកសាវ័កនៃតិរ្ថិយ និងការច្របូកច្របល់ដោយគ្រហស្ថមិនត្រូវទំនង សេពគប់ ចូលទៅអង្គុយជិតពួកត្រកូលមិនមានជំនឿ មិនជ្រះថ្លា មិនមែនជាអណ្តូង