ឥទ្ធិបាទ​កថា ឥន្រ្ទិយ​កថា ពល​កថា ពោជ្ឈង្គ​កថា មគ្គ​កថា ផល​កថា និព្វាន​កថា​ ជា​អ្នក​ប្រុងប្រយ័ត្ន រវាំង គ្រប់គ្រង ឃុំគ្រង រក្សា សង្រួម​ដោយ​វាចា នេះ​ វចី​បារិសុទ្ធិ។ គប្បី​ជា​អ្នក​ប្រកបដោយ​វចី​បារិសុទ្ធិ ប្រាកដ​ដូច្នេះ ហេតុ​នោះ (លោក​ពោល​ថា​) ត្រូវ​មានសំដី​ដូចម្តេច។
 [២១៩​] ពាក្យ​ថា ភិក្ខុ​នោះ​ត្រូវ​មាន​គោចរ​ដូចម្តេច​ ក្នុង​សាសនា​នេះ គឺ​ព្រះ​សារីបុត្តត្ថេរ សួរ​គោចរ​ថា (ភិក្ខុ​នោះ​) គប្បី​ជា​អ្នក​ប្រកបដោយ​គោចរ​ប្រាកដ​ដូចម្តេច​ មាន​ទ្រង់ទ្រាយ​ដូចម្តេច មាន​បែប​ដូចម្តេច មាន​យ៉ាងដូច​ម្តេច។ អគោចរ​ក៏​មាន គោចរ​ក៏​មាន។
 អគោចរ តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ​ ជា​អ្នក​ត្រាច់​ទៅកាន់​ផ្ទះ​ស្រ្តី​ពេស្យា ជា​អ្នក​ត្រាច់​ទៅកាន់​ផ្ទះ​ស្រ្តី​មេម៉ាយ​ ជា​អ្នក​ត្រាច់​ទៅកាន់​ផ្ទះ​ស្រ្តី​ក្រមុំចាស់ ជា​អ្នក​ត្រាច់​ទៅកាន់​សំណាក់​មនុស្ស​ខ្ទើយ​ ជា​អ្នក​ត្រាច់​ទៅកាន់​សំណាក់​ភិក្ខុនី ជា​អ្នក​ត្រាច់​ទៅកាន់​រោង​ស្រា នៅ​ច្របូកច្របល់​នឹង​ពួក​ព្រះរាជា​ ​ពួក​មហាមាត្យ​របស់​ព្រះរាជា និ​ង​ពួក​តិរ្ថិយ និ​ង​ពួក​សាវ័ក​នៃ​តិរ្ថិយ​ និ​ងការ​ច្របូកច្របល់​ដោយ​គ្រហស្ថ​មិន​ត្រូវ​ទំនង សេពគប់​ ចូល​ទៅ​អង្គុយ​ជិត​ពួក​ត្រកូល​មិន​មាន​ជំនឿ មិន​ជ្រះថ្លា មិនមែន​ជា​អណ្តូង
ថយ | ទំព័រទី ២៦៩ | បន្ទាប់