សំនួរ​ត្រង់​ពាក្យ​ថា តាមលំដាប់​ធម៌ ចុះ​តាមលំដាប់​ធម៌​នៃ​ពោធិញ្ញាណ​ តើ​ដូចម្តេច។ ការប្រតិបត្តិ​ដោយ​ប្រពៃ ការប្រតិបត្តិ​ជា​អនុលោម ការប្រតិបត្តិ​មិនជា​សត្រូវ​ ការប្រតិបត្តិ​តាមលំដាប់​ប្រយោជន៍ ការប្រតិបត្តិ​ធម៌​ដ៏​សមគួរ​ដល់​ធម៌ ភាពជា​អ្នក​បំពេញ​ក្នុង​សីល​ ភាពជា​អ្នកគ្រប់គ្រង​ទ្វារ​ក្នុង​ឥន្រ្ទិយ ភាពជា​អ្នកដឹង​ប្រមាណ​ក្នុង​ភោជន ការ​ប្រក​បរឿយៗ​ នូវ​សេចក្តី​ភ្ញាក់រឭក សតិសម្បជញ្ញៈ ធម៌​ទាំងនេះ លោក​ហៅថា តាមលំដាប់​ធម៌​នៃ​ពោធិញ្ញាណ។ មួយទៀត វិបស្សនា​ក្នុង​ចំណែកខាង​ដើម​នៃ​មគ្គ ៤ នេះ លោក​ហៅថា តាមលំដាប់​ធម៌​នៃ​ពោធិញ្ញាណ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មានបំណង​នូវ​ពោធិញ្ញាណ តាមលំដាប់​ធម៌។
 [២៣០​] អធិប្បាយ​ពាក្យ​ថា​ តថាគត​នឹង​ប្រាប់​ការ​សប្បាយ​នោះ​ដល់​អ្នក តាម​ទំនង​ដែល​តថាគត​ដឹង ត្រង់​ពាក្យ​ថា ការ​សប្បាយ​នោះ​ គឺ​ធម៌​ជាលំដាប់​នៃ​ពោធិញ្ញាណ។ ពាក្យ​ថា តថាគត​នឹង​ប្រាប់ គឺ​តថាគត​នឹង​ពោល​ប្រាប់​ ចង្អុល បង្ហាញ សំដែង ធ្វើឲ្យ​ដឹង​ច្បាស់ តាំង​ផ្តើម បើក ចែក ធ្វើឲ្យ​រាក់ ប្រកាស។ ពាក្យ​ថា តាម​ទំនង​ដែល​តថាគត​ដឹង គឺ​តថាគត​កាល​ដឹង យល់ ចូលចិត្ត ដឹង​ប្រាកដ ចាក់ធ្លុះ​យ៉ាងណា​ នឹង​សំដែង​នូវ​ធម៌​នោះ​យ៉ាងនោះ​ដោយខ្លួនឯង ជា​ធម៌​ដឹង​ចំពោះខ្លួន​ឯង ប្រាកដ​ចំពោះខ្លួន​ មិនមែន​ដោយ​យល់ថា យ៉ាងនេះ យ៉ាងនោះ​ទេ មិនមែន​តាម​ឮថា ដូច្នេះ មិនមែន​ឮតៗ គ្នា​មក​ទេ​ មិនមែន​ដោយ​ការ​ប្រកាន់​តាម​ក្បួន
ថយ | ទំព័រទី ២៨៧ | បន្ទាប់