[២៦៧​] ពាក្យ​ថា ក្នុង​សាសនា​នេះ ដើម្បី​សន្តោស សេចក្តី​ថា ភិក្ខុ​ក្នុង​សាសនា​នេះ​ ជា​អ្នក​សន្តោស​ដោយ​ចីវរ​តាម​មាន​តាម​បាន ទាំង​ជា​អ្នក​សរសើរគុណ​សន្តោស​ដោយ​ចីវរ​តាម​មាន​តាម​បាន​ តែង​មិនដល់​នូវ​អនេសនៈ ជា​កម្ម​មិន​សមគួរ​ព្រោះ​ហេតុ​នៃ​ចីវរ មិនបាន​ចីវរ​ក៏​មិន​អន្ទះសា​ បាន​ចីវរ​ហើយ ក៏​មិន​ជាប់​ចំពាក់ មិន​ជ្រប់ មិន​ងប់ មាន​ប្រក្រតី​ឃើញ​ទោស មាន​ប្រាជ្ញា​ជា​គ្រឿងរ​លាស់​ខ្លួន​ចេញ​ ហើយ​បរិភោគ មួយទៀត មិន​លើ​កតំ​កើង​ខ្លួន មិន​បង្អាប់​អ្នកដទៃ ព្រោះតែ​សន្តោស​ដោយ​ចីវរ​តាម​មាន​តាម​បាន​នោះ​ ភិក្ខុ​ណា​ឈ្លាសវៃ មិន​ខ្ជិល មានការ​ដឹងខ្លួន ប្រុងស្មារតី ក្នុង​ចីវរ​សន្តោស​នោះ ភិក្ខុ​នោះ​ លោក​ហៅថា អ្នក​ឋិតនៅ​ក្នុង​អរិយវង្ស ជា​វង្ស​គេ​ស្គាល់​ថា​ប្រសើរ ដែល​មាន​មក​តាំង​អំពី​ដើម។ មួយទៀត ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​បិណ្ឌបាត​តាម​មាន​តាម​បាន ទាំង​ជា​អ្នក​សរសើរគុណ​សន្តោស​ដោយ​បិណ្ឌបាត​តាម​មាន​តាម​បាន​ តែង​មិនដល់​នូវ​អនេសនៈ​ជា​កម្ម​មិន​សមគួរ ព្រោះ​ហេតុ​នៃ​បិណ្ឌបាត មិនបាន​បិណ្ឌបាត​ក៏​មិន​អន្ទះសា​ បាន​បិណ្ឌបាត​ហើយ ក៏​មិន​ជាប់​ចំពាក់ មិន​ជ្រប់ មិន​ងប់ មាន​ប្រក្រតី​ឃើញ​ទោស​ មាន​ប្រាជ្ញា​ជា​គ្រឿងរ​លាស់​ខ្លួន​ចេញ ហើយ​បរិភោគ មួយទៀត មិន​លើ​កតំ​កើង​ខ្លួន មិន​បង្អាប់​អ្នកដទៃ​ព្រោះតែ​សន្តោស​ដោយ​បិណ្ឌបាត​តាម​មាន​តាម​បាន​នោះ​ ភិក្ខុ​ណា​ឈ្លាសវៃ មិន​ខ្ជិល មានការ​ដឹងខ្លួន ប្រុងស្មារតី ក្នុង​បិណ្ឌបាត​សន្តោស​នោះ​ ភិក្ខុ​នេះ លោក​ហៅថា
ថយ | ទំព័រទី ៣១៧ | បន្ទាប់