[២៧២​] អធិប្បាយ​ពាក្យ​ថា មិន​គប្បី​រលោរលាំ​ដោយ​ជើង សំនួរ​ថា ភិក្ខុ​អ្នក​រលោរលាំ​ដោយ​ជើង​ តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ ជា​អ្នក​រលោរលាំ​ដោយ​ជើង ប្រកបដោយ​ការ​រលោរលាំ​ដោយ​ជើង​ ប្រក​បរឿយៗ នូវ​ការ​ត្រាច់​ទៅ​ឆ្ងាយ ត្រាច់​ទៅ​មិនឈប់ឈរ អំពី​សួនច្បារ​ទៅ​សួនច្បារ។បេ។ ដើម្បី​កិរិយា​ឃើញ​រូប ភិក្ខុ​អ្នក​រលោរលាំ​ដោយ​ជើង យ៉ាងនេះ​ក៏​មាន។ មួយទៀត ភិក្ខុ​ជា​អ្នក​រលោរលាំ​ដោយ​ជើង​ ប្រកបដោយ​ការ​រលោរលាំ​ដោយ​ជើង ខាងក្នុង​សង្ឃា​រាម ជា​អ្នកមាន​ចិត្ត​អណ្តែត​អណ្តូង​ មានចិត្ត​មិន​ស្ងប់ ទៅ​អំពី​បរិវេណ កាន់​បរិវេណ មិនមែន​ព្រោះ​ហេតុ​នៃ​អត្ថ មិនមែន​ព្រោះ​ហេតុ​នៃ​ការណ៍។បេ។ ពោល​នូវ​កថា អំពី​សេចក្តី​ចំរើន និង​វិនាស ដូច្នេះ​ខ្លះ ដូច្នោះ​ខ្លះ ភិក្ខុ​អ្នក​រលោរលាំ​ដោយ​ជើង​ យ៉ាងនេះ​ក៏​មាន។ ពាក្យ​ថា មិន​គប្បី​រលោរលាំ​ដោយ​ជើង បាន​សេចក្តី​ថា គប្បី​លះបង់​ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើឲ្យ​បាត់បង់​នូវ​ការ​រលោរលាំ​ដោយ​ជើង គប្បី​ជា​អ្នក​វៀរ​ឆ្ងាយ​ វៀរ​ចេញ វៀរ​ស្រឡះ ចេញទៅ រលាស់​ចេញ ផុត​ស្រឡះ ប្រាស​ចេញ ចាក​ការ​រលោរលាំ​ដោយ​ជើង​ សម្រាន្ត​នៅ​ដោយចិត្ត​ដែល​ធ្វើឲ្យ​ប្រាសចាក​ដែន ជា​អ្នកមាន​ការ​ត្រេកអរ​ក្នុង​ការ​ពួន​សម្ងំ​ ជា​អ្នក​ត្រេកអរ​ក្នុង​ការ​ពួន​សម្ងំ ជា​អ្នក​ប្រកប​នូវ​សេចក្តី​ស្ងប់ចិត្ត​របស់​ខ្លួន មាន​ឈាន​មិន​សាបសូន្យ​ ប្រកបដោយ​វិបស្សនា ជា​អ្នក​ចំរើន​នូវ​ការ​នៅក្នុង​ផ្ទះ​ស្ងាត់ មាន​ឈាន
ថយ | ទំព័រទី ៣២៤ | បន្ទាប់