មានសម្បជញ្ញៈ ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សញ្ញា​ថា​នឹង​ក្រោក​ អស់​មជ្ឈិមយាម​នៃ​រាត្រី ញុំាង​ចិត្ត​ឲ្យ​ស្អាត ចាក​ធម៌​ជា​គ្រឿង​រារាំង ដោយ​ការ​ចង្រ្កម​ ដោយ​ការ​អង្គុយ អស់​បច្ឆិមយាម​នៃ​រាត្រី ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​ប្រក​បរឿយៗ ក្នុង​ឈាន ទាំង​ជា​អ្នក​ភ្ញាក់​រលឹក​ច្រើន។
 [២៧៤​] ពាក្យ​ថា គប្បី​ប្រារព្ធ​ឧបេក្ខា ហើយ​ជា​អ្នកមាន​ចិត្ត​តាំង​មាំ ត្រង់​ពាក្យ​ថា​ ឧបេក្ខា បាន​ដល់ ការ​តាំងចិត្ត​ជា​កណ្តាល ការ​ព្រងើយ ការ​សំឡឹង​ឆ្ពោះ ការ​មានចិត្ត​ស្មើ​ ការ​មានចិត្ត​ស្ងប់ ការ​មានចិត្តជា​កណ្តាល​ ក្នុង​ចតុត្ថជ្ឈាន។ ពាក្យ​ថា ជា​អ្នកមាន​ចិត្ត​តាំង​មាំ គឺ​ការតាំងនៅ ការឋិតនៅ ការឋិតនៅ​នឹង​ ការ​មិន​កន្ទះរា ការ​មិន​រវើរវាយ ការ​មិន​រសាប់រសល់ ការ​ស្ងប់​នៃ​ចិត្ត សមាធិន្រ្ទិយ​ សមាធិ​ពលៈ សម្មាសមាធិ។ ពាក្យ​ថា គួរ​ប្រារព្ធ​ឧបេក្ខា ហើយ​ជា​អ្នកមាន​ចិត្ត​តាំង​មាំ បាន​សេចក្តី​ថា​ គួរ​ប្រារព្ធ​ឧបេក្ខា ក្នុង​ចតុត្ថជ្ឈាន ហើយ​ជា​អ្នកមាន​ចិត្ត​មូល ក្នុង​អារម្មណ៍​តែមួយ​ មានចិត្ត​មិន​រាយមាយ មានចិត្ត​មិន​រសាប់រសល់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​ប្រារព្ធ​ឧបេក្ខា ហើយ​ជា​អ្នកមាន​ចិត្ត​តាំង​មាំ។
 [២៧៥​] អធិប្បាយ​ពាក្យ​ថា គប្បី​ផ្តាច់​បង់​នូវ​សេចក្តី​ត្រិះរិះ​ផង នូវ​ធម៌​ជាទី​អាស្រ័យ​នៃ​សេចក្តី​ត្រិះរិះ​ផង​ នូវ​កុក្កុ​ច្ចៈ​ផង ត្រង់​ពាក្យ​ថា សេចក្តី​ត្រិះរិះ បាន​ដល់ សេចក្តី​ត្រិះរិះ ៩ គឺ​ការ​ត្រិះរិះ​កាម​ ការ​ត្រិះរិះ​ព្យាបាទ ការ​ត្រិះរិះ​វិហឹសា
ថយ | ទំព័រទី ៣២៦ | បន្ទាប់