ជន​ណា កាលបើ​មិនទាន់​ដល់​កាលគួរ​ទេ ហើយ​ពោល​ឲ្យ​ហួស​កម្រិត ជន​នោះ រមែង​ដេក​ជា​ទុក្ខ​ ដូច​កូន​តា​វ៉ៅ ដែល​ក្អែក​រក្សា យ៉ាងនោះ​ឯង។

 នេះ កម្រិត​កាល។
 កម្រិត​សីល តើ​ដូចម្តេច។ បុគ្គល​ត្រេកត្រអាល​ហើយ​ មិន​គួរ​ពោល​វាចា ប្រទូស្ត​ហើយ មិន​គួរ​ពោល​វាចា វង្វេង​ហើយ មិន​គួរ​ពោល​វាចា មិន​គួរ​ពោល​ពាក្យ​កុហក​ មិន​គួរ​ពោល​ពាក្យ​ញុះញង់ មិន​គួរ​ពោល​ពាក្យទ្រគោះ មិន​គួរ​ពោល មិន​គួរ​និយាយ មិន​គួរ​ចរចា​ មិន​គួរ​ពណ៌នា មិន​គួរ​ស្រដី​នូវ​ពាក្យ​ឥតប្រយោជន៍ នេះ​កម្រិត​សីល ព្រោះហេតុនោះ (ទ្រង់​ត្រាស់​ថា​) គួរ​បញ្ចេញវាចា​ជាកុសល កុំ​ឲ្យ​ហួស​កម្រិត។
 [២៨០​] ពាក្យ​ថា មិន​គួរ​គិតគូរ​អំពី​វាទ​ធម៌​របស់​អ្នកផង ត្រង់​ពាក្យ​ថា​ អ្នកផង បាន​ដល់ ពួក​ក្សត្រិយ៍ ព្រាហ្មណ៍ វេស្យៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា និង​មនុស្ស។ បុគ្គល​មិន​គួរ​គិតគូរ មិន​គួរ​ញុំាង​ចេតនា​ឲ្យ​កើតឡើង មិន​គួរ​ញុំាង​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ឲ្យ​កើតឡើង​ មិន​គួរ​ញុំាង​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​កើតឡើង អំពី​វាទៈ ការ​ពោល​បង្អាប់ ការ​និន្ទា​ ការ​បន្តុះ​បង្អាប់ ការ​តិះដៀល ការ​នាំ​ទោស​របស់​ជន ព្រោះ​សីលវិបត្តិ​ក្តី ព្រោះ​អាចារ​វិបត្តិ​ក្តី​ ព្រោះ​ទិដ្ឋិ​វិបត្តិ​ក្តី ព្រោះ​អាជីវ​វិបត្តិ​ក្តី ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គួរ​គិតគូរ​អំពី​វាទ​ធម៌​របស់​អ្នកផង។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
ថយ | ទំព័រទី ៣៣៣ | បន្ទាប់