[២៨៨​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​នោះ កាល​ពិចារណា​ធម៌​ដោយ​ប្រពៃ តាមកាល​គួរ​ ត្រង់​ពាក្យ​ថា តាមកាល​គួរ គឺ​កាលបើ​ចិត្តរាយមាយ នេះ​ជា​កាលគួរ​ដល់​សមថៈ កាលបើ​ចិត្ត​តាំង​មាំ​ នេះ​ជា​កាលគួរ​ដល់​វិបស្សនា។
ព្រះ​យោគី ជា​អ្នក​ឈ្លាសវៃ​ក្នុង​កាល តែង​ផ្គង​ចិត្ត​ក្នុង​កាលគួរ​ មួយទៀត តែង​សង្កត់សង្កិន​ចិត្ត ក្នុង​កាល​ដទៃ តែង​ពង្រីក​ពង្រាយ​ចិត្ត​ក្នុង​កាលគួរ​ តែងតាំង​ចិត្ត​ឲ្យ​មាំ ក្នុង​កាលគួរ តែង​ព្រងើយកន្តើយ​ក្នុង​កាលគួរ ការគួរ​ផ្គង (ចិត្ត​) ក្នុង​កាល​ដូចម្តេច ការគួរ​សង្កត់សង្កិន​ (ចិត្ត​) ក្នុង​កាល​ដូចម្តេច កាល​ជាទី​ពង្រីក​ពង្រាយ (ចិត្ត​) ក្នុង​កាល​ដូចម្តេច កាល​ជាទី​ធ្វើ​នូវ​សមថៈ​ តើ​ដូចម្តេច ព្រះមានព្រះភាគ សំដែង​នូវ​កាលគួរ​ដល់​ការ​ព្រងើយ​នៃ​ចិត្ត​របស់​ព្រះ​យោគី​ ដោយ​ប្រការ​ដូចម្តេច ការគួរ​ផ្គង​ក្នុង​កាល​ចិត្តរួញរា ការគួរ​សង្កត់សង្កិន​ ក្នុង​កាល​ចិត្តរាយមាយ ព្រះ​យោគី​គួរ​ពង្រីក​ពង្រាយ​ចិត្ត ដែល​គ្មាន​សេចក្តី​រីករាយ​ក្នុងខណៈនោះ​ឯង​ កាលណា​ចិត្តរីករាយ មិន​រួញរា មិន​រវើរវាយ កាលនោះ ជា​កាលគួរ​ដល់​សមថៈ ព្រះ​យោគី​គួរ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ខាងក្នុង​ កាលណា​ចិត្ត​តាំង​មាំ​ដោយ​ឧបាយ​នុ៎ះ​យ៉ាងនេះ កាលនោះ ព្រះ​យោគី​
ថយ | ទំព័រទី ៣៤០ | បន្ទាប់