ការប្រព្រឹត្ត​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ការ​បំពេញ​ក្នុង​សីល​ទាំងឡាយ ការគ្រប់គ្រង​ទ្វារ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ ការ​ដឹង​ប្រមាណ​ក្នុង​ភោជន​ ការ​ប្រក​បរឿយៗ នូវ​ការ​ភ្ញាក់រឭក ការ​មានស្មារតី​ដឹងខ្លួន សតិ​ប្ប​ដ្ឋាន ៤ សម្ម​ប្ប​ធាន​ ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ដ៏​ប្រសើរ​ប្រកបដោយ​អង្គ ៨ និពា្វន និង​បដិបទា​ជា​ដំណើរ​ទៅកាន់​និព្វាន​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សូម​ព្រះអង្គ​សំដែង​នូវ​បដិបទា។ ពាក្យ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ គឺ​ព្រះពុទ្ធ​និម្មិត​នោះ ត្រាស់​ហៅ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ។ មួយទៀត ព្រះអង្គ​ប្រាប់​ សំដែង បញ្ញា​ត្ត តែងតាំង បើក ចែក ធ្វើឲ្យ​ងាយ ប្រកាស​ហើយ​នូវ​ធម៌​ណា ធម៌​ទាំងអស់​នោះ​ ជា​ធម៌​ល្អ ជា​ធម៌​ចំរើន ជា​ធម៌​គួរ​រាប់រក ជា​ធម៌​មិន​មានទោស ជា​ធម៌​ដែល​បុគ្គល​គួរ​សេព​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូម​ព្រះអង្គ​សំដែង​នូវ​បដិបទា។
 [៣២​] អធិប្បាយ​ពាក្យ​ថា បាតិមោក្ខ និង​សមាធិ​ ត្រង់​ពាក្យ​ថា បាតិមោក្ខ គឺ​សីល ទីតាំង ទី​ខាងដើម សេចក្តី​ប្រព្រឹត្តិ សេចក្តី​សង្រួម​ សេចក្តី​រវាំង ប្រធាន ប្រមុខ នៃ​ការបាន​នូវ​ធម៌​ទាំងឡាយ​ជាកុសល។ ពាក្យ​ថា សមាធិ បាន​ដល់​ការតាំងនៅ​ ការតាំងនៅ​ព្រម ការតាំងនៅ​ស៊ប់​នៃ​ចិត្ត ការ​មិន​កន្ទះរា ការ​មិន​រាយមាយ ភាព​នៃ​ចិត្ត​មិន​កន្ទះរា​ សេចក្តី​ស្ងប់ ឥន្ទ្រិយ គឺ​សមាធិ កម្លាំង​គឺ​សមាធិ ការ​តាំងចិត្ត​ដោយ​ប្រពៃ
ថយ | ទំព័រទី ៤៩ | បន្ទាប់