មិនមែន​ដោយ​ការ​ទៅ​ធ្វើខ្លួន​ជា​ទូត​ មិនមែន​ដោយ​ការ​ទៅ​ធ្វើខ្លួន​ជា​អ្នកនាំ​ដំណឹង​ដែលគេ​ផ្តាំ មិនមែន​ដោយ​ការ​ធ្វើជា​អ្នកបំរើ​គេ​ដោយ​ស្មង​ មិនមែន​ដោយ​វេជ្ជកម្ម មិនមែន​ដោយ​នវកម្ម មិនមែន​ដោយ​ការ​ឲ្យ​ដុំ​បាយ​ដោយ​ដុំ​បាយ មិនមែន​ដោយ​ការ​ឲ្យ​ទៅ​ឲ្យ​មក​ គឺ​បាន បាន​ហើយ យក​មក​ហើយ បាន​ស៊ប់​ហើយ បាន​ចំពោះ​ហើយ ដោយ​ធម៌​ដ៏​ស្មើ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បាន​ហើយ។ ពាក្យ​ថា មិន​គប្បី​ធ្វើ​នូវ​ការ​សន្សំ​ទេ គឺ​មិន​គប្បី​ធ្វើ​ មិន​គប្បី​ឲ្យ​កើត មិន​គប្បី​ឲ្យ​កើត​ព្រម មិន​គប្បី​បង្កើត មិន​គប្បី​បង្កើត​ចំពោះ​នូវ​ការ​សន្សំ​បាយ​ ការ​សន្សំ​ទឹក ការ​សន្សំ​សំពត់ ការ​សន្សំ​យាន ការ​សន្សំ​ទីដេក ការ​សន្សំ​គ្រឿងក្រអូប​ ការ​សន្សំ​អាមិសៈ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បាន​ហើយ មិន​គប្បី​ធ្វើ​នូវ​ការ​សន្សំ​ទេ។
 [៤៦​] ពាក្យ​ថា កាលបើ​មិនបាន​វត្ថុ​ទាំងនោះ​ទេ​ ក៏​មិន​គប្បី​តក់ស្លុត គឺ​មិន​គប្បី​តក់ស្លុត មិន​គប្បី​រន្ធត់ មិន​គប្បី​ញាប់ញ័រ​ មិន​គប្បី​ខ្លាច មិន​គប្បី​ដល់​នូវ​ការតក់ស្លុត ជា​អ្នក​មិន​ភ័យ មិន​រន្ធត់ មិន​តក់ស្លុត​ មិន​រត់ ជា​អ្នកមាន​ការ​ភ័យ​ដែល​គួរខ្លាច​លះបង់​ហើយ ប្រាសចាក​ការ​ព្រឺរោម​ដោយ​គិតថា អញ​មិនបាន​បាយ​ក្តី​ មិនបាន​ទឹក​ក្តី មិនបាន​សំពត់​ក្តី មិនបាន​ត្រកូល​ក្តី មិនបាន​គណៈ​ក្តី មិនបាន​អាវាស​ក្តី​ មិនបាន​លាភ​ក្តី មិនបាន​យស​ក្តី មិនបាន​សេចក្តី​សរសើរ​ក្តី មិនបាន​សុខ​ក្តី មិនបាន​ចីវរ​ក្តី​ មិនបាន​បិណ្ឌបាត​ក្តី
ថយ | ទំព័រទី ៦៣ | បន្ទាប់