អំពី​ជនបទ​ទៅ​ជនបទ​ បុគ្គល​ជា​អ្នក​រពឹស​ដោយ​ជើង យ៉ាងនេះ​ខ្លះ។ មួយទៀត ភិក្ខុ​ជា​អ្នក​ប្រកបដោយ​ការ​រពឹស​ដោយ​ជើង​ ខាងក្នុង​អារាម​នៃ​សង្ឃ មិនមែន​ព្រោះហេតុតែ​ប្រយោជន៍ មិនមែន​ព្រោះហេតុតែ​ធ្វើ (នូវ​កិច្ច​របស់​សង្ឃ​) ជា​អ្នកមាន​ចិត្ត​រើរុះ មានចិត្ត​មិន​ស្ងប់​រម្ងាប់ ចេញ​អំពី​បរិវេណ​ទៅ​បរិវេណ​ អំពី​វិហារ​ទៅ​វិហារ អំពី​អឌ្ឍយោគ​ទៅ​អឌ្ឍយោគ អំពី​ប្រាសាទ​ទៅ​ប្រាសាទ អំពី​ប្រសាទ​ត្រងិល​ទៅ​ប្រាសាទ​ត្រងិល​ អំពី​គុហា​ទៅ​គុហា អំពី​លេ​ណៈ (ទីជ្រកកោន​) ទៅ​លេ​ណៈ អំពី​កុដិ​ទៅ​កុដិ អំពី​ផ្ទះ​កំពូល​ទៅផ្ទះ​កំពូល​ អំពី​បញ្ចា​ទៅ​បញ្ចា អំពី​រោង​ទៅ​រោង អំពី​ទី​ជ្រក​អាស្រ័យ​ទៅ​ទី​ជ្រក​អាស្រ័យ អំពី​ឃ្លាំង​ទៅ​ឃ្លាំង​ អំពី​ឧបដ្ឋានសាលា​ទៅ​ឧបដ្ឋានសាលា អំពី​រោង​មូល​ទៅ​រោង​មូល អំពី​គល់ឈើ​ទៅ​គល់ឈើ ឬក៏​ពួក​ភិក្ខុ​អង្គុយ​ក្នុង​ទីណា​ ក៏​ទៅ​ក្នុង​ទីនោះ។ បើ​ក្នុង​ទីនោះ ភិក្ខុ ១ រូប មាន​ភិក្ខុ​ជា​គំរប់​ពីរ​រូប ឬភិក្ខុ ២ រូប​ មាន​ភិក្ខុ​ជា​គំរប់​បី​រូប ឬក៏​ភិក្ខុ ៣ រូប មាន​ភិក្ខុ​ជា​គំរប់ ៤ រូប ក្នុង​ទីនោះ​ ភិក្ខុ​នោះ តែង​ចរចា​នូវ​ពាក្យ​ឥតប្រយោជន៍​ច្រើន គឺ​ពោល​អំពី​ព្រះរាជា ពោល​អំពី​ចោរ​ ពោល​អំពី​មហាមាត្យ ពោល​អំពី​សេនា ពេល​អំពី​ភ័យ
ថយ | ទំព័រទី ៦៦ | បន្ទាប់