ពាក្យ​ថា គប្បី​លះបង់​នូវ​សេចក្តី​ខ្ជិលច្រអូស មាយា ការ​សើច ការ​លេង មេថុនធម្ម​ ព្រមទាំង​ការ​ស្អិតស្អាង បាន​សេចក្តី​ថា គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន​ នូវ​សេចក្តី​ខ្ជិលច្រអូស​ផង មាយា​ផង ការ​សើច​ផង ការ​លេង​ផង មេថុនធម្ម ព្រមទាំង​ការ​ស្អិតស្អាង​ ព្រមទាំង​បរិវារ ព្រមទាំង​គ្រឿង​ប្រស់​ព្រំ ព្រមទាំង​បរិក្ខារ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​លះបង់​នូវ​សេចក្តី​ខ្ជិលច្រអូស មាយា ការ​សើច ការ​លេង មេថុនធម្ម ព្រមទាំង​ការ​ស្អិតស្អាង។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា
ភិក្ខុ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស មិន​គប្បី​ធ្វើការ​ដេកលក់​ឲ្យ​ច្រើន​ទេ គប្បី​គប់​រក​នូវ​ការ​ភ្ញាក់រឭក​ គប្បី​លះបង់​នូវ​សេចក្តី​ខ្ជិលច្រអូស មាយា ការ​សើច ការ​លេង មេថុនធម្ម ព្រមទាំង​ការ​ស្អិតស្អាង។
[៥៥​] ភិក្ខុ​អ្នក​រាប់អាន (ព្រះ​រតន​ត្រយ័​) មិន​គប្បី​គប់​នូវ​អំពើធ្មប់​ផង សុបិន​ផង លក្ខណៈ​ផង នក្ខត្តឫក្ស​ផង មិន​គប្បី​សេព​នូវ​មន្ត​សម្រាប់​ទាយ​សម្រែកសត្វ​ផង​ ថ្នាំ​សម្រាប់​ធ្វើ​គភ៌​ឲ្យ​តាំងនៅ​ផង ការ​រក្សា​រោគ​ផង។

 [៥៦​] ពាក្យ​ថា ភិក្ខុ​មិន​គប្បី​គប់​នូវ​អំពើធ្មប់​ផង​ សុបិន​ផង លក្ខណៈ​ផង
ថយ | ទំព័រទី ៧៨ | បន្ទាប់