គឺ​សតិ​ប្ប​ដ្ឋាន​ ៤ សម្ម​ប្ប​ធាន​ ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ​ ៥ ពលៈ​ ៥ ពោជ្ឈង្គ​ ៧ មគ្គ​ដ៏​ប្រសើរ​ប្រកបដោយ​អង្គ​ ៨ ធម៌​ទាំងនេះ លោក​ហៅថា សន្តិបទ តាណ​បទ (បទ គឺទី​ពឹង​) លេណ​បទ​ (បទ គឺទី​ជ្រកកោន​) សរណ​បទ (បទ គឺទី​ជាទី​រលឹក​) អភយ​បទ (បទ គឺ​មិន​មាន​ភ័យ​) អច្ចុត​បទ (បទ គឺ​មិន​ឃ្លាត​) អមតបទ​ (បទ គឺ​មិន​ស្លាប់​) និព្វាន​បទ​ (បទ គឺ​និព្វាន​)។
 ពាក្យ​ថា ទ្រង់​ស្វែងរក​គុណ​ធំ គឺ​ព្រះ​មាន​ព្រះ​កោត ស្វែងរក​គុណ​ធំ។ ព្រះមានព្រះភាគ ស្វែង​ ស្វែងរក ស្វះស្វែង​រក​នូវ​សីលក្ខន្ធ​ធំ ហេតុ​នោះ ឈ្មោះថា ទ្រង់​ស្វែងរក​គុណ​ធំ។ ស្វែង​ ស្វែងរក ស្វះស្វែង​រក​នូវ​សមា​ធិ​ក្ខន្ធ​ធំ បញ្ញា​ខន្ធ​ធំ វិ​មុ​ត្តិ​ក្ខន្ធ​ធំ វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ធំ​ ហេតុ​នោះ ឈ្មោះថា ទ្រង់​ស្វែងរក​គុណ​ធំ។ ស្វែង ស្វែងរក ស្វះស្វែង​រក​នូវ​ការ​កំចាត់​បង់​នូវ​គំនរ​ងងឹត​ធំ​ ទំ​លាយ​បង់​នូវ​វិបល្លាស​ធំ ដក​ចោល​នូវ​សរ គឺ​តណ្ហា​ធំ ទំ​លុះ​ទំ​លាយ​នូវ​សន្ទះ គឺ​ទិដ្ឋិ​ធំ​ បន្សាត់​បង់​នូវ​មានះ​ដូចជា​ទង់​ធំ រម្ងាប់​បង់​នូវ​អភិសង្ខារ​ធំ រលាស់ចោល​នូវ​ឱឃៈ​ធំ​ ដាក់ចុះ​នូវ​ភារៈ​ធំ ផ្តាច់​បង់​នូវ​សង្សារវដ្ត​ធំ រំលត់​នូវ​សេចក្តី​អន្ទះអន្ទែង​ធំ​ គ្រប​សង្កត់​នូវ​សេចក្តី​ក្តៅក្រហាយ​ធំ លើកឡើង​នូវ​ទង់ជ័យ គឺ​ធម៌​ធំ ហេតុ​នោះ ឈ្មោះថា​ ទ្រង់​ស្វែងរក​គុណ​ធំ។
ថយ | ទំព័រទី ៨ | បន្ទាប់