គប្បី​បន្ទោបង់​លោភៈ ព្រមទាំង​មច្ឆរិយៈ​ផង ការ​ក្រោធ​ផង ការ​ញុះញង់​ផង។
[៦២​] ភិក្ខុ​មិន​គប្បី​តាំងនៅ​ក្នុង​ការទិញ និង​ការ​លក់​ មិន​គប្បី​ធ្វើ​នូវ​ការ​ឲ្យ​គេ​តិះដៀល​ក្នុង​ទីណា​មួយ មិន​គប្បី​ជាប់​ក្នុង​ស្រុក មិន​គប្បី​ពោល​រាក់ទាក់​នឹង​ជន​ ព្រោះ​ប្រាថ្នា​លាភ​ទេ។

 [៦៣​] ពាក្យ​ថា ភិក្ខុ​មិន​គប្បី​តាំងនៅ​ក្នុង​ការទិញ​ និង​ការ​លក់ អធិប្បាយ​ថា ការទិញ និង​ការ​លក់​ទាំងឡាយ​ណា ដែល​ព្រះមានព្រះភាគ ទ្រង់​ឃាត់​ហាម​ក្នុង​វិន័យ​ ការទិញ និង​ការ​លក់​ទាំងនោះ លោក​មិន​បំណង​យក​ក្នុង​សេចក្តី​នេះ​ទេ។ ភិក្ខុ​តាំងនៅ​ក្នុង​ការទិញ​ និង​ការ​លក់ តើ​ដូចម្តេច។ ភិក្ខុ​ធ្វើ​របស់​បន្លំ​ក្តី ប្រាថ្នា​ចំណេញ​ក្តី ប្តូរ​បាត្រ ចីវរ​ ឬបរិក្ខារ​ដទៃ​ណាមួយ ជាមួយនឹង​សហធម្មិក​ទាំង ៥ ឈ្មោះថា តាំងនៅ​ក្នុង​ការទិញ និង​ការ​លក់​យ៉ាងនេះ។ ភិក្ខុ​មិន​តាំងនៅ​ក្នុង​ការទិញ និង​ការ​លក់ តើ​ដូចម្តេច។ ភិក្ខុ​មិន​ធ្វើ​របស់​បន្លំ​ក្តី​ មិន​ប្រាថ្នា​ចំណេញ​ក្តី ប្តូរ​បាត្រ ចីវរ ឬបរិក្ខារ​ដទៃ​ណាមួយ ជាមួយនឹង​សហធម្មិក​ទាំង​ ៥ ឈ្មោះថា មិន​តាំងនៅ​ក្នុង​ការទិញ និង​ការ​លក់​យ៉ាងនេះ។ ពាក្យ​ថា មិន​គប្បី​តាំងនៅ​ក្នុង​ការទិញ​ និង​ការ​លក់ បាន​សេចក្តី​ថា មិន​តាំងនៅ មិន​តាំងនៅ​ព្រម ក្នុង​ការទិញ និង​ការ​លក់
ថយ | ទំព័រទី ៨៨ | បន្ទាប់