រោគ​កាយ រោគ​ក្បាល រោគ​ត្រចៀក រោគ​មាត់ រោ​គធេ្មញ ក្អក ហឺត រោគ​ច្រមុះ​ រោ​គកៅ្ត​ក្រហាយ រោគ​ស្គាំងស្គម រោ​គផៃ្ទ រោគ​ខ្យល់ចាប់ វិលមុខ រោគ​ធ្លាក់ឈាម រោគ​ចុកសៀត​ រោគ​ចុះរាក ឃ្លង់ បូស ស្រែង រីងរៃ ឆ្កួតជ្រូក ដំ​នួច​ពិស រមាស់ កម រោគ​កើត​ក្នុង​ទី​ដែល​ខ្វារ​ដោយ​ក្រចក​ ឃ្លង់ដែក ប្រមាត់​ក្រហម ប្រមេះទឹកបាយ ឫសដូង​ដុះ រលកកែវ ឫសដូងបាត អាពាធ​កើតអំពី​ប្រមាត់​ អាពាធ​កើតអំពី​ស្លេស្ម អាពាធ​កើតអំពី​ខ្យល់ អាពាធ​កើតអំពី​សន្និបាត (គឺ​ការ​កម្រើក​ប្រមាត់ ស្លេស្ម និង​ខ្យល់​ប្រជុំ​គ្នា​) អាពាធ​កើតអំពី​ការប្រែប្រួល​រដូវ​ អាពាធ​កើតអំពី​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​មិន​សើ្ម អាពាធ​កើតអំពី​ការ​ព្យាយាម​របស់​អ្នកឯទៀត​ អាពាធ​កើតអំពី​ផលកម្ម ត្រជាក់ ក្តៅ សម្រេក គម្លាន ឧច្ចារៈ បស្សាវៈ ទុក្ខ​ព្រោះ​សម្ផស្ស​នៃ​របោម​ មូស ខ្យល់ កំ​ដៅ​ថ្ងៃ និង​ពស់ ទុក្ខ​គឺ​មរណៈ​មាតា ទុក្ខ​គឺ​មរណៈ​បិតា ទុក្ខ​គឺ​មរណៈ​បងប្អូន​ប្រុស​ ទុក្ខ​គឺ​មរណៈ​បងប្អូន​ស្រី​ ទុក្ខ​គឺ​មរណៈ​បុត្ត​ ទុក្ខ​គឺ​មរណៈ​ធីតា​ ទុក្ខ​គឺ​ការ​វិនាស​ញាតិ​ ទុក្ខ​គឺ​ការ​វិនាស​ភោគៈ​ ទុក្ខ​គឺ​ការ​វិនាស​សីល​ ទុក្ខ​គឺ​ការ​វិនាស​ទិដ្ឋិ។
ថយ | ទំព័រទី ១២០ | បន្ទាប់