ពាក្យ​ថា បពិត្រ​ព្រះអង្គ​ជា​សក្កៈ សូម​ព្រះអង្គ​ដោះ​ខ្ញុំ​ព្រះអង្គ​ឲ្យ​ផុត​ចាក​សេចក្តី​សង្ស័យ​ទាំងឡាយ​ បានន័យ​ថា សូម​ព្រះអង្គ​ដោះ​ខ្ញុំ​ព្រះអង្គ សូម​ស្រាយ​ខ្ញុំ​ព្រះអង្គ សូម​លែង​ខ្ញុំ​ព្រះអង្គ​ សូម​ជ្រោង​ឡើង​នូវ​ខ្ញុំ​ព្រះអង្គ សូម​ស្រង់​ឡើង​នូវ​ខ្ញុំ​ព្រះអង្គ សូម​ញ៉ាំង​ខ្ញុំ​ព្រះអង្គ​ឲ្យ​រួចផុត​ស្រឡះ​អំពី​សរ គឺ​សេចក្តី​សង្ស័យ ហេតុ​នោះ (លោក​ពោល​ថា​) បពិត្រ​ព្រះអង្គ​ជា​សក្កៈ សូម​ព្រះ​អង្គ​ដោះ​ខ្ញុំ​ព្រះអង្គ ឲ្យ​ផុត​ចាក​សេចក្តី​សង្ស័យ​ទាំងឡាយ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា​
ខ្ញុំ​ព្រះអង្គ បានឃើញ​ព្រះអង្គ ជា​ទេវតា​ក្នុង​មនុស្សលោក​ ព្រះអង្គ​មិន​មាន​កង្វល់ ជា​ព្រាហ្មណ៍​កំពុង​ប្រព្រឹត្ត បពិត្រ​ព្រះអង្គ​ជាស​មន្ត​ចក្ខុ​ ខ្ញុំ​ព្រះអង្គ សូម​នមស្ការ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជា​សក្កៈ សូម​ព្រះអង្គ​ដោះ​ខ្ញុំ​ព្រះអង្គ​ឲ្យ​ផុត​ចាក​សេចក្តី​សង្ស័យ​ទាំងឡាយ។
[២១៤​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) ម្នាល​ធោ​តកៈ តថាគត មិន​អាច​ដើម្បី​ដោះ​អ្នកណាមួយ ក្នុង​លោក​នេះ​ ដែល​មាន​សេចក្តី​សង្ស័យ​បានទេ ប៉ុន្តែ​កាលបើ​អ្នក​បានដឹង​ច្បាស់​នូវ​ធម៌​ដ៏​ប្រសើរ​យ៉ាងនេះ នឹង​ឆ្លង​ឱឃៈ​នេះ​បាន។
ថយ | ទំព័រទី ១៨៧ | បន្ទាប់