[៣៧១​] ពាក្យ​ថា ព្រោះ​ឱឃៈ​ជា​ភ័យ​ធំ​កើតឡើង​ហើយ គឺ​ ព្រោះ​កាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ កើត កើត​ព្រម កកើត ដុះដាល កើត​ប្រាកដ។ ពាក្យ​ថា​ ជា​ភ័យ​ធំ គឺជា​ភ័យ​អំពី​ជាតិ ភ័យ​អំពី​ជរា ភ័យ​អំ​ពី​ព្យ​ធិ ភ័យ​អំពី​មរណៈ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ព្រោះ​ឱឃៈ​ជា​ភ័យ​ធំ​កើតឡើង​ហើយ។
 [៣៧២​] ពាក្យ​ថា ដែល​ត្រូវ​ជរា និង​មច្ចុ​គ្រប​សង្កត់​ គឺ​ត្រូវ​ជរា​ប៉ះពាល់ គ្រប​សង្កត់ ប្រជុំ​ចុះ ទន្រ្ទាន ត្រូវ​មច្ចុ​ប៉ះពាល់ គ្រប​សង្កត់ ប្រជុំ​ចុះ​ ទន្រ្ទាន ត្រូវជា​តិ​ជាប់​តាម ត្រូវ​ជរា​ជ្រួតជ្រាប​ចូល ត្រូវ​ព្យាធិ​គ្រប​សង្កត់ ត្រូវ​មរណៈ​កំចាត់​ មិន​មាន​ទី​ការពារ មិន​មាន​ទី​ជ្រក មិន​មាន​ទីពឹង មិន​មាន​បុគ្គល​ជាទី​សង្ឃឹម​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ដែល​ត្រូវ​ជរា និង​មច្ចុ​គ្រប​សង្កត់។
 [៣៧៣​] ពាក្យ​ថា ម្នាល​កប្បៈ តថាគត​នឹង​ប្រាប់​អ្នក​នូវ​ទីពឹង​ គឺ​តថាគត​នឹង​ពោល ប្រាប់ សំដែង បញ្ញត្ត តាំង​ទុក បើក ចែក ធ្វើឲ្យ​រាក់ នូវ​ទីពឹង ទី​ការពារ​ ទី​ជ្រក ទី​ពំនាក់ ការប្រព្រឹត្តិ​ទៅ​នៃ​គតិ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត​នឹង​ប្រាប់​នូវ​ទីពឹង។ ពាក្យ​ថា ម្នាល​កប្បៈ​ របស់​បទ​ថា ម្នាល​កប្បៈ​ ... ដល់​អ្នក គឺ​ព្រះមានព្រះភាគ ហៅ​ព្រាហ្មណ៍​នោះ​តាម​ឈ្មោះ ហេតុ​នោះ​ ​(ទ្រង់​ត្រាស់​ថា​) ម្នាល​កប្បៈ តថាគត​នឹង​ប្រាប់​អ្នក​នូវ​ទីពឹង។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា​
ថយ | ទំព័រទី ២៩៧ | បន្ទាប់