សេចក្តី​សំគាល់​ថា​ មិន​មានទោស​ក្នុង​របស់​ដែល​មានទោស សេចក្តី​សំគាល់​ថា​ មានទោស​ក្នុង​របស់​ដែល​មិន​មានទោស សេចក្តី​រពឹស​ អាការ​នៃ​ការប្រព្រឹត្តិ​រពឹស​ ភាព​នៃ​ការប្រព្រឹត្តិ​រពឹស​ សេចក្តី​ក្ដៅក្រហាយ​ចិត្ត គំនូស​នៃ​ចិត្ត​ណា​ មាន​សភាព​យ៉ាងនេះ នេះ​លោក​ហៅថា​ កុក្កុ​ច្ចៈ។ មួយទៀត សេចក្តី​រពឹស សេចក្តី​ក្ដៅ​ក្រហាយ​ចិត្ត​ គំនូស​នៃ​ចិត្ត តែង​កើត​ដោយហេតុ​ពីរ គឺ​ព្រោះ​ភាព​នៃ​ការ​ធើ្វ​ ១ ព្រោះ​ភាព​នៃ​ការ​មិន​ធើ្វ​ ១។ ចុះ​សេចក្តី​រពឹស​ សេចក្តី​ក្តៅក្រហាយ​ចិត្ត គំនូស​នៃ​ចិត្ត កើត​ព្រោះ​ភាព​នៃ​ការ​ធើ្វ​ ១ ព្រោះ​ភាព​នៃ​ការ​មិន​ធើ្វ​ ១ តើ​ដូចម្តេច។ សេចក្តី​រពឹស សេចក្តី​ក្តៅក្រហាយ​ចិត្ត គំនូស​នៃ​ចិត្ត កើតឡើង​ដោយ​គំនិត​ដូច្នេះ​ថា កាយទុច្ចរិត អាត្មាអញ​បាន​ធើ្វ​ កាយសុចរិត អាត្មាអញ​មិនបាន​ធើ្វ​ឡើយ។ សេចក្តី​រពឹស សេចក្តី​ក្តៅក្រហាយ​ចិត្ត គំនូស​នៃ​ចិត្ត កើត​ឡើង​ដោយ​គំនិត​ដូច្នេះ​ថា​ វចីទុច្ចរិត​ អាត្មាអញ​បាន​ធើ្វ វចីសុចរិត​ អាត្មាអញ​មិនបាន​ធើ្វ​ឡើយ​ ថា​មនោ​ទុច្ចរិត អាត្មាអញ​បាន​ធើ្វ​ មនោសុចរិត អាត្មាអញ​មិនបាន​ធើ្វ​ឡើយ ថា​បាណាតិបាត អាត្មាអញ​បាន​ធើ្វ ការ​វៀរចាក​បាណាតិបាត​ អាត្មាអញ​មិនបាន​ធើ្វ​ឡើយ ថា​អទិន្នាទាន​ អាត្មាអញ​បាន​ធើ្វ ការ​វៀរចាក​អទិន្នាទាន អាត្មាអញ​មិនបាន​ធើ្វ​ឡើយ ថា​កា​មេ​សុ​មិច្ឆាចារ​ អាត្មាអញ​បាន​ធើ្វ ការ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ អាត្មាអញ​មិនបាន​ធើ្វ​ឡើយ​ ថា​មុសាវាទ​ អាត្មាអញ​បាន​ធើ្វ ការ​វៀរចាក​មុសាវាទ អាត្មាអញ​មិនបាន​ធើ្វ​ឡើយ
ថយ | ទំព័រទី ១០ | បន្ទាប់