[១០​៥] ប្រសិនបើ​បុគ្គល​បានដឹង​អត្ថ បានដឹង​ធម៌​ នៃ​ប្រស្នា​មួយ​ៗ ហើយ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌ បុគ្គល​នោះ នឹង​ទៅកាន់​ត្រើយ​នៃជ​រា​ និ​ងមរណៈ​ពុំខាន (ព្រោះថា​) ធម៌​ទាំងនេះ​ ជា​ធម៌​គួរ​នាំ​សត្វ​ទៅកាន់​ត្រើយ​ គឺ​ព្រះនិព្វាន​ ហេតុ​នោះ ពាក្យ​ថា បារាយ​នៈ ជា​ឈ្មោះ​នៃ​ធម្មបរិយាយ​នេះ​។

 [១០៦​] ពាក្យ​ថា ប្រសិនបើ នៃ​ប្រស្នា​មួយ​ៗ គឺ​ប្រសិនបើ នៃ​ប្រស្នា​អជិ​តមា​ណពមួយៗ​ ប្រសិនបើ នៃ​ប្រស្នា​តិ​ស្ស​មេ​ត្តេ​យ្យ​មា​ណពមួយ​ៗ ប្រសិនបើ នៃ​ប្រស្នា​បុណ្ណ​កមាណព​មួយ​ៗ ប្រសិនបើ នៃ​ប្រស្នា​មេ​ត្ត​គូ​មាណព​មួយ​ៗ ប្រសិនបើ នៃ​ប្រស្នា​ធោ​តកមាណព​មួយ​ៗ ប្រសិនបើ នៃ​ប្រស្នា​ឧប​សី​វមា​ណពមួយៗ​ ប្រសិនបើ នៃ​ប្រស្នា​នន្ទ​មាណព​មួយ​ៗ ប្រសិនបើ នៃ​ប្រស្នា​ហេម​កមា​ណពមួយៗ​ ប្រសិនបើ នៃ​ប្រស្នា​តោ​ទេយ្យ​មាណព​មួយ​ៗ ប្រសិនបើ នៃ​ប្រស្នា​កប្ប​មា​ណពមួយៗ​ ប្រសិនបើ នៃ​ប្រស្នា​ជតុ​កណ្ណី​មា​ណពមួយៗ ប្រសិនបើ នៃ​ប្រស្នា​ភទ្រា​វុធ​មា​ណពមួយៗ​ ប្រសិនបើ នៃ​ប្រស្នា​ឧទយ​មា​ណពមួយៗ ប្រសិន​បើ នៃ​ប្រស្នា​បោ​សាល​មា​ណពមួយៗ​
ថយ | ទំព័រទី ១០៣ | បន្ទាប់