ប្រសិនបើ នៃប្រស្នាមោឃរាជមាណពមួយៗ ប្រសិនបើ នៃប្រស្នាបិង្គិយមាណពមួយៗ ហេតុនោះ (លោកពោលថា) ប្រសិនបើ នៃប្រស្នាមួយៗ។
[១០៧] ពាក្យថា បានដឹងអត្ថ បានដឹងធម៌ គឺ បានដឹង យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យប្រាកដនូវសេចក្តីថា ធម៌ គឺប្រស្នានោះឯង អត្ថ គឺការដោះស្រាយនោះឯង ហេតុនោះ (លោកពោលថា) បានដឹងអត្ថ។ ពាក្យថា បានដឹងធម៌ គឺបានដឹង យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យប្រាកដនូវធម៌ ហេតុនោះ (លោកពោលថា) បានដឹងធម៌។
[១០៨] ពាក្យថា ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ គឺប្រតិបត្តិសម្មាបដិបទា អនុលោមប្បដិបទា អបច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា ហេតុនោះ (លោកពោលថា) ប្រត្តិបត្តិធម៌ដ៏សមគួរដល់ធម៌។
[១០៩] ពាក្យថា ទៅកាន់ត្រើយនៃជរា និងមរណៈពុំខាន សេចក្តីថា អមតនិព្វាន លោកហៅថា ត្រើយនៃជរា និងមរណៈ បានដល់សេចក្តីរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ និព្វាន។ ពាក្យថា នឹងទៅកាន់ត្រើយនៃជរា និងមរណៈពុំខាន បានសេចក្តីថា នឹងទៅកាន់ត្រើយ