ឈ្មោះថា ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​ត្រាស់​ដឹង​សច្ចៈ​ទាំងឡាយ។ ឈ្មោះថា​ព្រះពុទ្ធ​ ព្រោះ​ហេ​តុ​ទ្រង់​ញុំាងព​ពួក​សត្វ​ឲ្យ​ត្រាស់​ដឹង។ ឈ្មោះថា​ព្រះពុទ្ធ​ ព្រោះ​ព្រះអង្គ​ដឹង​ធម៌​ទាំងពួង។ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​ឃើញ​ធម៌​ទាំងពួង។ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​ដឹង​ច្បាស់។ ឈ្មោះថា​ព្រះពុទ្ធ​ ព្រោះ​ព្រះអង្គ​រី​កហើយ។ ឈ្មោះ​ថា​ព្រះពុទ្ធ ព្រោះ​គេ​ពោល​ថា​ ព្រះអង្គ​មាន​អាសវៈ​អស់ហើយ។ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​គេ​ពោល​ថា ព្រះអង្គ​មាន​ឧបក្កិលេស​ចេញ​ហើយ។ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​ប្រាស​ចាក​រាគៈ​ដោយ​ចំណែក​មួយ។ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​ប្រាសចាក​ទោសៈ​ដោយ​ចំណែក​មួយ។ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​ប្រាសចាក​មោហៈ​ដោយ​ចំណែក​មួយ។ ឈ្មោះថា​ព្រះពុទ្ធ​ ព្រោះ​ហេតុ​ទ្រង់​មាន​កិលេស​ចេញ​ហើយដោយ​ចំណែក​មួយ។ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​ទៅ​ហើយ​កាន់​ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង។ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​ជា​បុគ្គល​ឯក​ ត្រាស់​ដឹង​ចំពោះ​សម្មាសម្ពោធិ​ញ្ញាណ មិន​មាន​គុណជាត​ដទៃ​ក្រៃលែង​ជាង។ ឈ្មោះថា​ព្រះពុទ្ធ ព្រោះ​ទ្រង់​កម្ចាត់បង់​សេចក្តី​ល្ងង់​ ព្រោះ​ការ​បាន​នូវ​ប្រាជ្ញា។ ព្រះនាម​ព្រះពុទ្ធ​នុ៎ះ មិនមែន​ព្រះមាតា​ថ្វាយ​ មិនមែន​ព្រះបិតា​ថ្វាយ​ មិនមែន​បងប្អូន​ប្រុស​ថ្វាយ មិនមែន​បងប្អូន​ស្រី​ថ្វាយ​
ថយ | ទំព័រទី ១០៧ | បន្ទាប់