មិនមែនពួកមិត្ត និងអាមាត្យថ្វាយ មិនមែនពួកញាតិ និងសាលោហិតថ្វាយ មិនមែនពួកសមណព្រាហ្មណ៍ថ្វាយ មិនមែនពួកទេវតាថ្វាយទេ ព្រះនាមថា ព្រះពុទ្ធនុ៎ះ របស់ព្រះពុទ្ធទាំងឡាយមានព្រះភាគ ជាព្រះនាមកើតក្នុងទីបំផុតនៃវិមោក្ខ បញ្ញត្តិថា ព្រះពុទ្ធនេះ កើតព្រោះការត្រាស់ដឹងព្រមដោយការបានចំពោះនូវសព្វញ្ញុតញ្ញាណ ទៀបគល់ពោធិព្រឹក្ស ហេតុនោះ (លោកពោលថា) ព្រះពុទ្ធ។ ពាក្យថា នុ៎ះ ចូលមកគាល់ព្រះពុទ្ធ គឺព្រាហ្មណ៍ទាំងនុ៎ះ ចូលមករក ចូលមកជិត មកអង្គុយជិត សាកសួរ ដណ្ដឹងសួរនូវព្រះពុទ្ធ ហេតុនោះ (លោកពោលថា) ព្រាហ្មណ៍ទាំង ១៦ នាក់នុ៎ះ ចូលមកគាល់ព្រះពុទ្ធ។
[១១៥] ពាក្យថា ជាឥសី មានចរណៈបរិបូណ៌ អធិប្បាយថា ការសម្រេចដោយសីលាចារៈ លោកហៅថា ចរណៈ។ ការសង្រួមសីល ឈ្មោះថាចរណៈ ការសង្រួមឥន្រ្ទិយ ឈ្មោះថាចរណៈ ភាពជាអ្នកដឹងប្រមាណក្នុងភោជន ឈ្មោះថាចរណៈ ការប្រកបរឿយៗ នូវសេចក្តីភ្ញាក់រឭក ឈ្មោះថាចរណៈ ព្រះសទ្ធម្មទាំង ៧ ឈ្មោះថាចរណៈ ឈានទាំង ៤ ឈ្មោះថាចរណៈ។ ពាក្យថា មានចរណៈបរិបូណ៌ គឺ មានចរណៈគ្រប់គ្រាន់ មានចរណៈដ៏ប្រសើរ មានចរណៈជាប្រធាន មានចរណៈដ៏ឧត្តម មានចរណៈដ៏ថ្លៃថ្លា ហេតុនោះ (លោកពោលថា) មានចរណៈបរិបូណ៌។