ថា​បិ​សុ​ណវាចា អាត្មាអញ​បាន​ធើ្វ ការ​វៀរចាក​បិ​សុ​ណវាចា អាត្មាអញ​មិនបាន​ធើ្វ​ឡើយ ថា​ផរុសវាចា អាត្មាអញ​បាន​ធើ្វ ការ​វៀរចាក​ផរុសវាចា អាត្មាអញ​មិនបាន​ធើ្វ​ឡើយ​ ថា​សម្ផ​ប្ប​លា​បៈ​ អាត្មាអញ​បាន​ធើ្វ ការ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ អាត្មាអញ​មិនបាន​ធើ្វ​ឡើយ​ ថា​អភិជ្ឈា អាត្មាអញ​បាន​ធើ្វ​ ការ​មិន​មាន​អភិជ្ឈា អាត្មាអញ​មិនបាន​ធើ្វ​ឡើយ ថា​ព្យាបាទ អាត្មាអញ​បាន​ធើ្វ ការ​មិន​ព្យាបាទ​ អាត្មាអញ​មិនបាន​ធើ្វ​ឡើយ ថា​មិច្ឆាទិដ្ឋិ​ អាត្មាអញ​បាន​ធើ្វ សម្មាទិដ្ឋិ​ អាត្មាអញ​មិនបាន​ធើ្វ​ឡើយ។ សេចក្តី​រពឹស សេចក្តី​ក្តៅក្រហាយ​ចិត្ត​ គំនូស​នៃ​ចិត្ត​កើតឡើង ព្រោះ​ភាព​នៃ​ការ​ធើ្វ​ និង​ភាព​នៃ​ការ​មិន​ធើ្វ​យ៉ាងនេះ។ មួយទៀត សេចក្តី​រពឹស ការ​ក្តៅក្រហាយ​ចិត្ត​ គំនូស​នៃ​ចិត្ត​ កើតឡើង​ដោយ​គំនិត​ដូច្នេះ​ថា​ អាត្មាអញ​មិនបាន​បំពេញ​ក្នុង​សីល​ទាំងឡាយ​ទេ។ សេចក្តី​រពឹស ការ​ក្តៅក្រហាយ​ចិត្ត​ គំនូស​នៃ​ចិត្ត​កើត​ឡើង​ដោយ​គំនិត​ដូច្នេះ​ថា​ អាត្មាអញ​មិនបាន​គ្រប់គ្រង​ទ្វារ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ថា​អាត្មាអញ​មិនដឹង​ប្រមាណ​ក្នុង​ភោជន​ទេ ថា​អាត្មាអញ​មិនបាន​ប្រក​បរឿយៗ នូវ​សេចក្តី​ភ្ញាក់​រឭក​ទេ ថា​អាត្មាអញ​មិនបាន​ប្រកបដោយ​សតិ​ និង​សម្បជញ្ញៈ​ទេ ថាស​តិ​ប្ប​ដ្ឋាន​ទាំង ៤ អាត្មាអញ​មិនបាន​ចម្រើន​ទេ ថា​សម្ម​ប្ប​ធាន​ទាំង​ ៤ អាត្មាអញ​មិនបាន​ចម្រើន​ទេ ថា​ឥទ្ធិបាទ​ ៤ អាត្មាអញ​មិនបាន​ចម្រើន​ទេ ថា​ឥន្រ្ទិយ​ ៥ អាត្មាអញ​មិនបាន​ចម្រើន​ទេ​
ថយ | ទំព័រទី ១១ | បន្ទាប់