ពាក្យថា ញុំាងពួកព្រាហ្មណ៍ គឺពន្យល់ពួកព្រាហ្មណ៍ទាំង ១៦ ដែលជាអ្នកគួរដល់ត្រើយ។ ពាក្យថា ព្រះមុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានដល់ បញ្ញា ការដឹងច្បាស់។បេ។ បុគ្គលណាកន្លងបង់នូវបណ្តាញ ជាគ្រឿងជាប់ចំពាក់ បុគ្គលនោះ ឈ្មោះថាមុនិ ហេតុនោះ (លោកពោលថា) ព្រះមុនិ បានទ្រង់ញុំាងពួកព្រាហ្មណ៍ឲ្យត្រេកអរ។ ហេតុនោះ លោកពោលពាក្យនេះថា
[១២៤] ពាក្យថា ជនទាំងនោះ ដែលព្រះពុទ្ធមានចក្ខុ បានឲ្យត្រេកអរហើយ ត្រង់ពាក្យថា ជនទាំងនោះ គឺពួកព្រាហ្មណ៍ទាំង ១៦ ដែលគួរទៅកាន់ត្រើយ។ ពាក្យថា បានឲ្យត្រេកអរ គឺបានឲ្យត្រេកអរ ឲ្យត្រេកអរវិសេស ឲ្យជ្រះថ្លា ឲ្យស្រស់ស្រាយ ធើ្វឲ្យមានចិត្តរីករាយ ហេតុនោះ (លោកពោលថា) ជនទាំងនោះ... បានឲ្យត្រេកអរហើយ។
ព្រះពុទ្ធ ដែលព្រាហ្មណ៍ទាំងនោះសួរប្រស្នាហើយ ក៏ទ្រង់ព្យាករហើយ តាមសេចក្តីពិត ព្រះមុនិ បានញុំាងពួកព្រាហ្មណ៍ឲ្យត្រេកអរ ដោយការព្យាករណ៍ប្រស្នាទាំងឡាយ។
[១២៣] ជនទាំងនោះ ដែលព្រះពុទ្ធទ្រង់ជាផៅពង្សនៃព្រះអាទិត្យ មានចក្ខុ បានឲ្យត្រេកអរហើយ ក៏បានប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះសាស្តា មានបញ្ញាប្រសើរ។