សេចក្តី​នៃ​ប្រស្នា​មួយ​ៗ ដែល​ព្រះពុទ្ធ​សំដែង​ហើយ​យ៉ាងណា​ បើ​បុគ្គល​ណា​ប្រតិបត្តិ​តាម យ៉ាងនោះ បុគ្គល​នោះ​នឹង​ចេញ​អំពី​ទី​មិនមែន​ត្រើយ ទៅកាន់​ត្រើយ​បាន។
[១៣៣​] បុគ្គល​កាល​ចម្រើន​មគ្គ​ដ៏​ឧត្តម នឹង​ចេញ​អំពី​ទី​មិនមែន​ត្រើយ ទៅកាន់​ត្រើយ​បាន​ មគ្គ​នោះ​ តែង​ប្រព្រឹត្តទៅ​ដើម្បី​ទៅកាន់​ត្រើយ​ ហេតុ​នោះ មគ្គ (លោក​ពោល​ថា​)បារាយ​នៈ ដោយ​ប្រការ​ដូច្នេះ។

 [១៣៤​] ពាក្យ​ថា នឹង​ចេញ​អំពី​ទី​មិនមែន​ត្រើយ ទៅកាន់​ត្រើយ​ សេចក្តី​ថា​ កិលេស​ទាំងឡាយ ខន្ធ​ទាំងឡាយ​ និ​ងអភិសង្ខារ​ទាំងឡាយ​ លោក​ហៅថា ទី​មិនមែន​ត្រើយ អមត​និព្វាន លោក​ហៅថា ត្រើយ​ បាន​ដល់​សេចក្តី​រម្ងាប់​សង្ខារ​ទាំងពួង​ ការ​រលាស់ចោល​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា​ សេចក្តី​ប្រាសចាក​តម្រេក សេចក្តី​រលត់ និព្វាន។ ពាក្យ​ថា នឹង​ចេញ​អំពី​ទី​មិន​មែន​ត្រើយ ទៅកាន់​ត្រើយ​ បាន​សេចក្តី​ថា​ នឹង​ចេញ​អំពី​ទី​មិនមែន​ត្រើយ ទៅកាន់​ត្រើយ​ បាន​ត្រើយ ពាល់​ត្រើយ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ត្រើយ ហេតុ​នោះ (លោក​ពោល​ថា​) នឹង​ចេញ​អំពី​ទី​មិនមែន​ត្រើយ​ ទៅកាន់​ត្រើយ។
ថយ | ទំព័រទី ១១៧ | បន្ទាប់