ថា​ពលៈ ៥ អាត្មាអញ​មិនបាន​ចម្រើន​ទេ ថា​ពោជ្ឈង្គ​ទាំង​ ៧ អាត្មាអញ​មិនបាន​ចម្រើន​ទេ ថាម​គ្គ​ប្រកប​ដោយ​អង្គ​ ៨ ដ៏​ប្រសើរ អាត្មាអញ​មិនបាន​ចម្រើន​ទេ ថា​ទុក្ខ អាត្មាអញ​មិនបាន​កំណត់​ដឹង​ទេ ថាស​មុ​ទ័យ អាត្មាអញ​មិនបាន​លះបង់​ទេ ថាម​គ្គ អាត្មាអញ​មិនបាន​ចម្រើន​ទេ​ ថា​និរោធ អាត្មាអញ​មិនបាន​ធើ្វ​ឲ្យ​ជាក់ច្បាស់​ទេ។ ពាក្យ​ថា​ ការ​ហាម​ឃា​ត់​កុក្កុ​ច្ចៈ​ទាំងឡាយ បាន​ន័យ​ថា​ ការ​ទប់ ការរារាំង ការ​លះ ការ​រំងាប់​ ការ​លះ​ចោល ការ​ស្ងប់រំងាប់​កុក្កុ​ច្ចៈ​ (ដៅ​ចំពោះ​) អមត​និពា្វន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​ហាម​ឃា​ត់​កុក្កុ​ច្ចៈ​ទាំងឡាយ។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា​
(ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​ឧទយៈ​ តថាគត​សំដែង​ថា​) ការ​លះ​នូវ​អកុសលធម៌​ទាំង​ ២ គឺ​កាមច្ឆន្ទៈ និង​ទោមនស្ស​ផង ការ​បន្ទោបង់​ចិត្តរួញរា​ផង​ ការ​ហាម​ឃា​ត់​កុក្កុ​ច្ចៈ​ទាំងឡាយ​ផង (ជា​អញ្ញា​វិមោក្ខ​)។
[១៣​] មួយទៀត តថាគត​សំដែង​នូវ​ឧបេក្ខា និង​សតិ​ដ៏​បរិសុទ្ធ នូវ​ការ​ត្រិះរិះ​ធម៌​ស្ទុះ​ទៅ​មុន​ ថា​ជា​អញ្ញា​វិមោក្ខ ជា​គ្រឿង​ទម្លាយ​អវិជ្ជា។
ថយ | ទំព័រទី ១២ | បន្ទាប់