[១៣៩​] ពាក្យ​ថា ខ្ញុំ​នឹង​ច្រៀ​ងតាម​បារាយ​នៈ គឺ​ខ្ញុំ​នឹង​ច្រៀង​តាម​ចម្រៀង​ នឹង​ច្រៀង​តាម​ភាសិត​ដែល​ព្រះមានព្រះភាគ​សំដែង​ហើយ​ នឹង​ច្រៀង​តាម​ភាសិត​ដែល​ព្រះមានព្រះភាគ​ពោល​ហើយ នឹង​ច្រៀង​តាម​ភាសិត (របស់​ព្រះមានព្រះភាគ​) ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​នឹង​ច្រៀង​តាម​បារាយ​នៈ។ ពាក្យ​ថា ដូច្នេះ ក្នុង​បទ​ថា បិ​ង្គិយៈ​មាន​អាយុ​ពោល​ដូ​ច្នេះ​ គឺ​ជា​ការ​តបទ។បេ។ ពាក្យ​ថា ដូច្នេះ​នុ៎ះ ជាលំដាប់​បទ។ ពាក្យ​ថា មាន​អាយុ គឺ​ពាក្យជា​ទីស្រឡាញ់​ ជា​ពាក្យ​ពោល​ដោយ​គោរព​ ពាក្យ​ថា មាន​អាយុ​នុ៎ះ ជា​ពាក្យ​ពោល​ដោយ​ការគោរព​កោតក្រែង។ ពាក្យ​ថា​ បិ​ង្គិយៈ គឺជា​ឈ្មោះ ជា​ពាក្យសម្រាប់​រាប់ ជា​គ្រឿង​សំគាល់​ ជា​បញ្ញត្តិ​ ជា​វោហារ ជា​នាម ជា​នាម​កម្ម ជា​នាមប្បញ្ញត្តិ ជា​សំដី​ ជា​គ្រឿង​បញ្ជាក់​ ជា​គ្រឿង​ប្រកាស​នៃ​ព្រះ​ថេ​រៈ​នោះ ហេតុ​នោះ​ (លោក​ពោល​ថា​) បិ​ង្គិយៈ​មាន​អាយុ​ពោល​ដូច្នេះ។
 [១៤០​] ពាក្យ​ថា ទ្រង់​ឃើញ​យ៉ាងណា ទ្រង់​ពោល​យ៉ាងនោះ គឺ​ទ្រង់​ឃើញ​យ៉ាង​ណា ទ្រង់​ពោល​ ប្រាប់ សំដែង តែងតាំង​ តាំង​ផ្តើម បើក​ វែកញែក ធ្វើឲ្យ​រាក់ ប្រកាស យ៉ាងនោះ​ថា​ សង្ខារ​ទាំងពួង​មិន​ទៀង។បេ។
ថយ | ទំព័រទី ១២០ | បន្ទាប់