ធម្មជាតឯណានីមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា ទ្រង់ឃើញយ៉ាងណា ទ្រង់ពោលប្រាប់ សំដែង តែងតាំង តាំងផ្ដើម បើក វែកញែក ធើ្វឲ្យរាក់ ប្រកាសហើយ យ៉ាងនោះ ហេតុនោះ (លោកពោលថា) ទ្រង់ឃើញយ៉ាងណា ទ្រង់ពោលយ៉ាងនោះ។
[១៤១] អធិប្បាយពាក្យថា មានមន្ទិលទៅប្រាសហើយ មានប្រាជ្ញាដូចផែនដី ត្រង់ពាក្យថា មានមន្ទិលទៅប្រាសហើយ សេចក្តីថា រាគៈឈ្មោះថាមន្ទិល ទោសៈ ឈ្មោះថាមន្ទិល មោហៈ ឈ្មោះថាមន្ទិល ក្រោធ ឈ្មោះថាមន្ទិល ការចងក្រោធទុក ឈ្មោះថាមន្ទិល។បេ។ អភិសង្ខារជាអកុសលទាំងពួង ឈ្មោះថាមន្ទិល។ មន្ទិលទាំងនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់លះបង់ កាត់ផ្ដាច់ឫសចេញហើយ ធ្វើឲ្យនៅសល់តែទីនៅដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនកើតមាន មានកិរិយាមិនកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថាមិនមានមន្ទិល មានមន្ទិលទៅប្រាសហើយ ដ៏ស្អាតចាកមន្ទិល ប្រាសចាកមន្ទិល លះបង់មន្ទិល រួចស្រឡះចាកមន្ទិល ប្រព្រឹត្តកន្លងនូវមន្ទិលទាំងពួង។ ប្រថពី លោកហៅថា ផែនដី។