ជន​ទាំងឡាយ​ណា នៅ​ប្រាថ្នា​កាម​ទាំងឡាយ ចង់បាន​កាម​ទាំងឡាយ​ ស្រឡាញ់​កាម​ទាំងឡាយ​ ជាប់ចិត្ត​នឹង​កាម​ទាំងឡាយ ជន​ទាំងឡាយ​នោះ​ ឈ្មោះថា មាន​សេចក្តី​ប្រាថ្នា​កាម មាន​សេចក្តី​រីករាយ​ដោយ​រាគៈ​ មាន​សេចក្តី​សំគាល់​ដោយ​កាម​សញ្ញា។ ព្រះមានព្រះភាគ មិន​ប្រាថ្នា​កាម​ទាំងឡាយ មិន​ចង់បាន​កាម​ទាំងឡាយ​ មិន​ស្រឡាញ់​កាម​ទាំងឡាយ​ មិន​ជាប់​ព្រះហឫទ័យ​នឹង​កាម​ទាំងឡាយ​ ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះថា​ មិន​មាន​កាម មាន​កាម​ចេញ​ហើយ​ ចោល​កាម ខ្ជាក់​កាម លែង​កាម​ លះ​កាម រលាស់ចោល​កាម ប្រាសចាក​រាគៈ មាន​រាគៈ​ទៅបាត់​ហើយ​ ចោល​រាគៈ​ ខ្ជាក់​រាគៈ លែង​រាគៈ លះ​រាគៈ រលាស់ចោល​រាគៈ ប្រាសចាក​សេចក្តី​ប្រាថ្នា មានទុក្ខ​រលត់​ហើយ​ មាន​សេចក្តី​ត្រជាក់​កើត​ហើយ សោយសុខ មានខ្លួន​ដូចជា​ព្រហ្ម សម្រេចសម្រាន្ដ​នៅ​ ហេតុ​នោះ​ (លោក​ពោល​ថា​) មាន​កាម​ចេញ​ហើយ។ ពាក្យ​ថា មាន​ព្រៃ​ចេញ​ហើយ សេចក្តី​ថា រាគៈ​ឈ្មោះ​ថា​ព្រៃ ទោសៈ​ឈ្មោះថា​ព្រៃ​ មោហៈ​ឈ្មោះថា​ព្រៃ ក្រោធ​ឈ្មោះថា​ព្រៃ ការ​ចងក្រោធ​ទុក​ ឈ្មោះថា​ព្រៃ។បេ។ អភិសង្ខារ​ជាអកុសល​ទាំងពួង​ ឈ្មោះថា​ព្រៃ។ ព្រៃ​ទាំងនោះ ព្រះពុទ្ធ​មាន​ព្រះ​ភាគ​លះបង់​ ផ្ដាច់ផ្ដិល​ឫសគល់ ធ្វើឲ្យ​មាន​ទីនៅ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​
ថយ | ទំព័រទី ១២៣ | បន្ទាប់