ព្រះអង្គ​គប្បី​ពោល និយាយ សំដែង​ ថ្លែង​នូវ​មុសា ព្រោះ​ហេតុ​ម្តេច​បាន ហេតុ​នោះ (លោក​ពោល​ថា​) គប្បី​ពោល​មុសា ព្រោះ​ហេតុ​ដូចម្តេច​កើត។ ហេតុ​នោះ បិ​ង្គិ​យត្ថេ​រ ពោល​ថា​
(បិ​ង្គិ​យមាន​អាយុ​ពោល​ដូច្នេះ​ថា​) ខ្ញុំ​នឹង​ច្រៀង​តាម​បារាយ​នៈ​ ព្រះមានព្រះភាគ ព្រះអង្គ​មានមន្ទិល គឺ​កិលេស​ទៅ​ប្រាស​ហើយ មាន​ប្រាជ្ញា​ដូច​ផែនដី​ មាន​កាម​ចេញ​ហើយ មាន​ព្រៃ​ចេញ​ហើយ ជា​ព្រះពុទ្ធ​នាគ (ទ្រង់​ឃើញ​ហើយ​យ៉ាងណា ទ្រង់​ពោល​យ៉ាងនោះ​) ទ្រង់​គប្បី​ពោល​មុសា​ព្រោះ​ហេតុ​ដូចម្តេច​កើត។

 [១៤៤​] បើ​ដូច្នោះ ខ្ញុំ​នឹង​សំដែង​ពាក្យ​ដ៏​ប្រកបដោយ​គុណ​របស់​ព្រះមានព្រះភាគ​ ព្រះអង្គ​លះបង់​មន្ទិល និង​មោហៈ​ហើយ លះបង់​មានះ និង​មក្ខៈ​ហើយ។
 [១៤៥​] អធិប្បាយ​ពាក្យ​ថា​ ព្រះអង្គ​លះបង់​មន្ទិល និង​មោហៈ ត្រង់​ពាក្យ​ថា មន្ទិល បាន​ដល់ រាគៈ​ឈ្មោះថា​មន្ទិល​ ទោសៈ​ឈ្មោះថា​មន្ទិល មោហៈ​ឈ្មោះថា​មន្ទិល មានះ​ឈ្មោះថា​មន្ទិល ទិដ្ឋិ​ឈ្មោះថា​មន្ទិល​ កិលេស​ឈ្មោះថា​មន្ទិល ទុច្ចរិត​ទាំងពួង​ឈ្មោះថា​មន្ទិល។ ពាក្យ​ថា មោហៈ គឺ​ការ​មិនដឹង​ក្នុង​កង​ទុក្ខ។បេ។ បង្គោល​គឺ​អវិជ្ជា សេចក្តី​វង្វេង ឫស​នៃ​អកុសល នេះ​លោក​ហៅថា មោហៈ។
ថយ | ទំព័រទី ១២៦ | បន្ទាប់