មន្ទិល​ និ​ងមោហៈ ព្រះពុទ្ធ​មាន​ព្រះ​ភាគ​បាន​លះបង់ គាស់រំលើង​ឫសគល់​ ធ្វើឲ្យ​មានតែ​ទីនៅ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន​ មិន​ឲ្យ​មាន​កិរិយា​កើត​តទៅ​ជា​ធម្មតា​ ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះ​ថា​មាន​មន្ទិល​ និ​ងមោហៈ​លះបង់​ហើយ​ ហេតុ​នោះ (លោក​ពោល​ថា​) ព្រះអង្គ លះបង់​មន្ទិល​ និ​ងមោហៈ​ហើយ។
 [១៤៦​] អធិប្បាយ​ពាក្យ​ថា លះបង់​មានះ​ និ​ងមក្ខៈ​ហើយ ត្រង់​ពាក្យ​ថា មានះ សេចក្តី​ថា​ មានះ​ដោយ​ប្រការ​មួយ បាន​ដល់​ការ​ប៉ោង​ឡើង​នៃ​ចិត្ត។ មានះ​ដោយ​ប្រការ​ ២ គឺ មានះ​ដោយ​ការ​លើ​កតំ​កើង​ខ្លួន​ ១ មានះ​ដោយ​ការ​បន្តុះ​បង្អាប់​អ្នកដទៃ​ ១។ មានះ​ដោយ​ប្រការ​ ៣ គឺ មានះ​ថា​អញ​ជា​បុគ្គល​ប្រសើរ​ ១ មានះ​ថា​អញ​ជា​បុគ្គល​ស្មើ​ ១ មានះ​ថា​អញ​ជា​បុគ្គល​ថោកទាប​ ១។ មានះ​ដោយ​ប្រការ៤​ គឺ បុ​គ្គ​លញុំាង​មានះ​ឲ្យ​កើត​ព្រោះ​លាភ ១ ញុំាង​មានះ​ឲ្យ​កើត​ព្រោះ​យស​ ១ ញុំាង​មានះ​ឲ្យ​កើត​ព្រោះ​សេចក្តី​សរសើរ​ ១ ញុំាង​មានះ​ឲ្យ​កើត​ព្រោះ​សុខ​ ១។ មានះ​ដោយ​ប្រការ​ ៥ គឺ បុ​គ្គ​លញុំាង​មានះ​ឲ្យ​កើត​ថា​ អញ​បាន​រូប​ជាទី​គាប់ចិត្ត​ ១ ញុំាង​មានះ​ឲ្យ​កើត​ថា​ អញ​បាន​សំឡេង​ ១ ក្លិន​ ១ រស​ ១ ផ្សព្វ​ជាទី​គាប់ចិត្ត​ ១។
ថយ | ទំព័រទី ១២៧ | បន្ទាប់