មានះ​ដោយ​ប្រការ​ ៦ គឺ បុ​គ្គ​លញុំាង​មានះ​ឲ្យ​កើត​ ព្រោះ​ការ​បរិបូណ៌​ដោយ​ចក្ខុ​ ១ ញុំាង​មានះ​ឲ្យ​កើត ព្រោះ​ការ​បរិបូណ៌​ដោយ​សោ​តៈ ១ ព្រោះ​ការ​បរិបូណ៌​ដោយ​ឃា​នៈ​ ១ ព្រោះ​ការ​បរិបូណ៌​ដោយ​ជិវ្ហា​ ១ ព្រោះ​ការ​បរិបូណ៌​ដោយ​កាយ​ ១ ព្រោះ​ការ​បរិបូណ៌​ដោយ​មនៈ​ ១។ មានះ​ដោយ​ប្រការ​ ៧ គឺ ការក្រ​អឺត​ក្រអោង​ ១ ការ​ប្រកាន់​គ្រាន់​ ១ ការ​មើល​ងាយ​ដោយ​សេចក្តី​ប្រកាន់​ ១ ការ​ប្រកាន់​ទាប​ ១ ការ​ប្រកាន់​ថោក​ ១ ការ​ប្រកាន់​ថា​អញ​មាន​ ១ ការ​ប្រកាន់​ខុស​ ១។ មានះ​ដោយ​ប្រការ​ ៨ គឺ បុ​គ្គ​លញុំាង​ការក្រ​អឺត​ក្រអោង​ឲ្យ​កើត​ព្រោះ​លាភ ១ ញុំាង​ការ​ប្រកាន់​ទាប​ឲ្យ​កើត ព្រោះ​ការ​មិន​មាន​លាភ ១ ញុំាង​ការក្រ​អឺត​ក្រអោង​ឲ្យ​កើត​ព្រោះ​យស​ ១ ញុំាង​ការ​ប្រកាន់​ទាប​ឲ្យ​កើត​ ព្រោះ​ការ​មិន​មានយស​ ១ ញុំាង​ការក្រ​អឺត​ក្រអោង​ឲ្យ​កើត​ព្រោះ​សេចក្តី​សរសើរ​ ១ ញុំាង​ការ​ប្រកាន់​ទាប​ឲ្យ​កើត​ព្រោះ​សេចក្តី​តិះដៀល​ ១ ញុំាង​ការ​ក្រអឺត​ក្រអោង​ឲ្យ​កើត​ព្រោះ​សុខ​ ១ ញុំាង​ការ​ប្រកាន់​ទាប​ឲ្យ​កើត​ព្រោះ​ទុក្ខ​ ១។ មានះ​ដោយ​ប្រការ៩ គឺ​ បុគ្គល​អ្នក​ខ្ពង់ខ្ពស់​មាន​មានះ​ថា អញ​ខ្ពង់ខ្ពស់​ជាងគេ​ ១ បុគ្គល​អ្នក​ខ្ពង់ខ្ពស់​ មាន​មានះ​ថា អញ​ស្មើ​ ១ បុគ្គល​អ្នក​ខ្ពង់ខ្ពស់​មាន​មានះ​ថា អញ​ថោកទាប​ ១
ថយ | ទំព័រទី ១២៨ | បន្ទាប់